ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទូរទស្សន៍ទាំងអស់បិទសង្វៀនប្រដាល់រដូវចូលឆ្នាំ តែខេត្ត២បើកសង្វៀនអបអរអង្គរសង្រ្កាន

17


ភ្នំពេញ:សង្វៀនប្រដាល់នៅតាមស្ថានីយ៍ទូរទស្សន៍ទាំងអស់ ត្រូវបានបិទមួយសប្ដាហ៍នារដូវបុណ្យចូលឆ្នាំប្រ
ពៃណីជាតិខ្មែរនាឆ្នាំនោះ ។
សង្វៀនដែលត្រូវបិទនោះមានបាយ័ន សង្វៀនរបស់ក្រុមហ៊ុនCBSដែលគ្រប់គ្រងទូរទស្សន៍ចំនួន៣គឺMY-TV
CNC និង CTN ក្រៅពីនោះមានសង្វៀនអាស៊ីអាគ្នេយ៍ និងសង្វៀនរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ។
ក្នុងថ្ងៃចូលឆ្នាំនេះមានខេត្តចំនួន២គឺខេត្តព្រឿវែង និងខេត្តកណ្ដាលបានបើកសង្វៀនប្រកួតដើម្បីប្រកួតប្រដាល់
អបអរសង្រ្កានប្រចាំខេត្តរបស់ខ្លួន ។
សម្រាប់ខេត្តព្រៃវែងបានបើកសង្វៀនរយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥មេសា ។ថ្ងៃទី១៤មេសាដែលការប្រ
កួតមានចំនួន៦គូនោះគឺប្រកួតរវាងអ្នកប្រដាល់រួម ជាតិសុទ្ធសាធដែលក្នុងនោះ៣គូប្រកួតជាមិត្តភាព និង៣គូប្រកួត
ដណ្ដើមុពានរង្វាន់សង្ក្រាន ។
គូដែលប្រកួតដណ្ដើមពានរង្វាន់សង្ក្រាននោះ គឺទម្ងន់៥៧គីឡូក្រាមមាន២គូគឺលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធ
ប្រកួតជាមួយខេម ចាន់ក្លិបទ័ពឆ័ត្រយោង៩១១ សៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ប្រកួតជាមួយម៉ន សាម៉េត
ក្លិបកងចក្ររាជសីហ៍ ។
មួយគូទៀតដែលប្រកួតក្នុងប្រភេទ ទម្ងន់៦៣,៥០គីឡូក្រាមនោះគង់ សំបូរក្លិបអាណាចក្រប្រយុទ្ធខេត្តសៀម
រាបប្រកួតជាមួយពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡា ។
ចំពោះថ្ងៃទី១៥មេសាដែលវិញការប្រកួតកាន់តែអស្ចារ្យក្នុង ការប្រកួតចំនួន៨គូគឺមាន៦គូហើយដែលប្រកួត
រវាងកម្ពុជានិងអ្នកប្រដាល់បរទេស ។
អ្នកប្រដាល់កម្ពុជាសុទ្ធតែអ្នកល្បីៗដូចជាវ៉ាន់ វឿនម្ចាសាំមេដាយសំរិទ្ធស៊ីហ្គេមជួបជាមួយអ្នកប្រដាល់ឡាវ
ណាក់រ៉ូរីត ស.វិសេគីត(Nakrorit S.Visetkit)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ឡុង សំណាងក្លិប
សាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់បារាំងហ្សកដាន់(Jordan)ក្នុងប្រភេទទម្ងន់៦៣.៥០គីឡូក្រាម ។
ផល សោភ័ណ្ឌក្លិបតាឡីដំរីមានរិទ្ធប្រកួត ជាមួយអ្នកប្រដាល់អូស្រ្តាលីមេដាដ អាឌិណេយ៉ាត(Mehrdad
Addinejad)ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់អ៊ីតាលី
ហ្វេដេរីកូ អេរណេស្តូ(Federico Ernesto)ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
រឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ប្រកួត ជាមួយអ្នកប្រដាល់ថៃផេតឆ្មៃ ជ័រណារ៉ុងសាក់(Petchmai Chorna
Rongsak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ឃុន ឌីម៉ាម្ចាស់មេដាយមាសស៊ីហ្គេមប្រកួតជាមួយអ្នក
ប្រដាល់ថៃថង មឿងស៊ីម៉ា(Thong Mueangsima)ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
ចំពោះសង្ក្រាននៅក្រុងតាខ្មៅខេត្តកណ្ដាវិញនោះ គឺបើកសង្វៀនប្រកួត២ថ្ងៃដែរ ។ថ្ងៃទី១៥មេសាមានការប្រ
កួតជាលក្ខណៈអន្តរជាតិចំនួន២គូ និងថ្ងៃទី១៦មេសាក៏ប្រកួតជាលក្ខណៈអន្តរជាតិ២គូដែរ ។

អត្ថបទដែលជាប់ទាក់ទង