ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអត្តពលកម្មអញ្ជើញចូលរួមមហាសន្និបាត អត្តពលកម្មអាស៊ីនៅទីក្រុង DOHA

47


ភ្នំពេញ៖លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានិងជាប្រធាន សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងអញ្ជើញទៅ
ចូលរួមមហាសន្និបាតអត្តពលកម្មអាស៊ី និងការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ីលើកទី២៣ ( 23rd Asian Athletics Championships ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ទី២៥ ខែមេសា ឆ្នាំ២០១៩នៅទីក្រុង DOHA ប្រទេស QATAR ។
លោក ហ៊ុន បូរី អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ របស់សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តចំនួន៥នាក់នឹង ធ្វើដំណើរទៅកាន់ទីក្រុងដូហាប្រទេសកាតាចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ីអត្តពលកម្មអាស៊ី និងចូលរួមការប្រកួតជ្រើសរើស ជើងឯកអត្តពលកម្មអាស៊ី ។
មន្ត្រី និង កីឡាករទាំង៥រូបនោះមានលោកអ៊ុក សិទ្ធិជាតិដែលជាប្រធានសហព័ន្ធត្រូវទៅចូលរួមមហាសន្និ
បាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី ។ក្រៅពីនោះគឺលោកអគ្គលេខាថិការហ៊ុន បូរី គ្រូបង្វឹកគឺលោកលាក់ ឡុច ឯកីឡា
ករចំនួន២រូបនោះគឺប៉ែន សុគង់ និង កីឡាករវ៉ាន់ ភារ៉ា ។
សម្រាប់កីឡាករទាំង២រូបនេះប៉ែន សុគង់លេងចំនួន២វិញ្ញាសាគឺរត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ និង ២០០
ម៉ែត្រ ។កីឡាកររូបនេះធ្លាប់ចេញទៅហ្វឹកហាត់នៅ ប្រទេសចិនមួយរយៈពេលនេះគេនៅកម្ពុជាគេឈរនៅលំដាប់កំ
ពូលនៃវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ និង ២០០ម៉ែត្រ ។
ចំពោះកីឡាករវ៉ាន់ ភារ៉ាគេមានឯកទេសខាងរត់ចម្ងាយឆ្ងាយ ។ ការចេញទៅប្រកួតជើងឯកទ្វីបអាស៊ីនេះកី
ឡាកររូបនេះក៏លេង២វិញ្ញាសាដែរគឺរត់ចម្ងាយ៥.០០០ម៉ែត្រ និង១០គីឡូម៉ែត្រ ។

អត្ថបទដែលជាប់ទាក់ទង