ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស ម្នាក់ ស្លាប់ និង ២ នាក់ ទៀត រង របួសធ្ងន់ ស្រាល ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ មួយ រវាង ម៉ូតូ និង រថយន្ដ នៅ ស្រុក ខ្សាច់កណ្ដាល

37

កណ្ដាលៈ បុរស ម្នាក់បាន ដាច់ខ្យល់ ស្លាប់ខណៈ បញ្ជូន ដល់ មន្ទីរពេទ្យ រីឯ ម្នាក់ ទៀត រង របួសស្រាល ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរមួយ រវាង ម៉ូតូ បុក ជាមួយ រថយន្ដ ពេញ មួយ ទំហឹង នៅ វេលា ម៉ោង ១៤ និង ៣០ នាទី ថ្ងៃ ទី ៥ ខែមេសា ឆ្នាំ ២០១៩ ត្រង់ ចំនុច ផ្លូវ ៣៨០ ស្ថិត ក្នុងភូមិ ព្រែក ល្វា ឃុំ ព្រែក តា កូវ ស្រុក ខ្សាច់កណ្តាល ។ ក្នុងករណីនេះនគរបាលបានចាប់ខ្លួនអ្នកបើករថយន្តអ្នកបើករថយន្តបង្ក។

មន្ដ្រី នគរបាល ចរាចរណ៍ ស្រុក ខ្សាច់កណ្ដាល បាន ឲ្យ ដឹង ថា ជន រង គ្រោះ មាន គ្នា ៣ នាក់ ទី ១/ ឈ្មោះ ឈ ន រស្មី ភេទ ប្រុស អាយុ ២៩ ឆ្នាំ នៅ ភូមិ ព្រែក ថោ ង ឃុំ ព្រែក លួង ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល ( របួសស្រាល ) ជា អ្នកបើកបរ ម៉ូតូ ម៉ាក ហុងដា ឌ្រី ម ធុន សេ ១២៥ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ កណ្ដាល 1W-1905 ទី ២/ ឈ្មោះ ចិន ភេទ ប្រុស រស់នៅ ខេត្តស្ទឹងត្រែង ជា អ្នក រួម ដំណើរ ( រង របួសធ្ងន់ ) និង ទី ៣/ ឈ្មោះ យឺន សុភា រិ ទ្ធ អាយុ ២៩ ឆ្នាំ រស់នៅ ខេត្តសៀមរាប ( ស្លាប់ ខណៈ បញ្ជូន ដល់ មន្ទីរពេទ្យ ) ។ ចំណែក ភាគី ខាង រថយន្ដ ម៉ាក Ford ECO SPORT ពណ៌ ក្រហម ធុន តូច ប្រភេទ ទេសចរណ៍ បើកបរ ដោយ ឈ្មោះ សុក ហុ ក ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មាន ទីលំនៅ ភូមិ ដើម ស្លែង សង្កាត់ ច្បា អំពៅ ២ ខ ណ្ទ័ ច្បា អំពៅ ក្រុងភ្នំពេញ ( ឃាត់ខ្លួន ) ។
ប្រភព ដដែល បន្ដ ថា នៅ មុន ពេល កើតហេតុ សាក្សី បានឃើញ ជន រង គ្រោះ ៣ នាក់ ខាងលើ ជិះ ម៉ូតូឌុប គ្នា តាម បណ្ដោយ ផ្លូវ លេខ ៣៨០ ក្នុង ទិស ដៅ ពី ត្បូង ទៅ ជើង ដោយ ល្បឿន លឿន លុះ មក ដល់ ចំណុច កើតហេតុ ម៉ូតូ ជន រង គ្រោះ បាន បុក គូថ រថយន្ដ ខាងលើ ពេញ មួយ ទំហឹង ខណៈ ដែល រថយន្ដ បាន បត់ ចូល ក្នុង ការដ្ឋាន ខ្សាច់ ( មាន បើកភ្លើង ស៊ី ញ៉ូ ) បណ្ដាល ឲ្យ ជន រង គ្រោះ ២ នាក់ ជា អ្នក រួម ដំណើរ ពីក្រោយ រង របួសធ្ងន់ និង ម្នាក់ ទៀត រង របួសស្រាល ។ ក្រោយ ពី មាន ហេតុការណ៍ កើតឡើង ជន រង គ្រោះ រង របួសធ្ងន់ ទាំង ២ នាក់ ត្រូវ បាន រថយន្ដ សា មុ យ ដឹក បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ រាជធានី ភ្នំពេញ តែ ជា អកុសល ជន រង គ្រោះ រង របួសធ្ងន់ ឈ្មោះ យឺន សុភា រិ ទ្ធ បាន ដាច់ខ្យល់ ស្លាប់ ខណៈ បញ្ជូន ដល់ មន្ទីរពេទ្យ ។ ចំណែកឯ មធ្យោបាយ ពាក់ព័ន្ធ ទាំង ២ គ្រឿង ត្រូវ បាន សមត្ថកិច្ច ជំនាញ ចុះ មក ធ្វើការ វាស់វែង និង ឃាត់ខ្លួន អ្នកបើកបរ រថយន្ដ រួច កសាង ឯកសារ យក ទៅ អធិការដ្ឋាន នគរបាល ស្រុក ដើម្បី ចាត់ការ តាម នីតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង