ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កញ្ញាមាស សុខសោភា ចេញបទ ចម្រៀងថ្មី”រលឹមប្រុយៗ”ធ្វើឲ្យមហាជនអ្នកស្ដាប់ពេញចិត្តស្តូក

101

ភ្នំពេញ៖ តារាចម្រៀងសំនៀងក្រអួន កញ្ញា មាស សុខសោភា បានបញ្ចេញបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរមួយបទដែលទទួលបានការកោតសរ សើរខ្លាំងគឺបទ”រលឹមប្រុយៗ”។ កាន់តែទទួលបានការចាប់អារម្មណ៍គឺក្រោយពីបទចម្រៀងនេះ បានថតជាវីដេអូចាក់ផ្សាយដែលបង្ហាញពីគុណភាព នៃការផលិតមួយខ្ពស់គឺជក់ចិត្តដិតអារម្មណ៍។
​គេចាំបានថាកាលពីអំឡុងរដូចចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមុន បទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរមួយបទ ដែលនាងច្រៀងរួមគ្នាជាមួយតារាចម្រៀងខេម គឺបទ”ឲ្យអត់ស្រឡះទៅ” បានធ្វើឲ្យអ្នកស្តាប់ពេញចិត្តមិនស្ទើទេ បើទោះបីជាចង្វាក់បែកស្លុយលុកលុយខ្លាំងក៏ដោយ។ ឆ្នាំនេះមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តតារាស្រីលំដាប់ជួយមុខរូបនេះ បានបញ្ចេញបទចម្រៀង”រលឹមប្រុយៗ” ដែលអាចឆក់ចិត្តមិត្តអ្នកស្តាប់បានច្រើន ហើយបទនេះចាប់ផ្តើមមានការពេញនិយមខ្លាំងពីសំណាក់ប្រជាជនខ្មែរចាក់រាំលេងកម្សាន្តបណ្តើរៗហើយ។ អ្វីដែលគេកាន់តែជក់ចិត្តដិតអារម្មន៍គឺក្រោយពេលបទចម្រៀងមួយនេះ ត្រូវបានផលិតជាវីដេអូ(MV)ដែលប្រកបដោយគុណភាព និងមានការចូលរួមសម្តែងដោយតារាសម្តែងតារាកំប្លែង តារាហ្វេសប៊ុកល្បីៗជាច្រើនចូលរួមផងដែរ។ បញ្ចេញស្នាដៃថ្មីនេះមិនបាន១សប្តាហ៍ផង ចំនួនអ្នកចូលទស្សនាក្នុងChanel របស់ផលិតកម្ម Town តែមួយមានអ្នកចូលទស្សនា ប្រមាណ៣សែនដងរួចទៅហើយ។
​ សូមបញ្ជាក់ថា៖ បទចម្រៀងថ្មី”រលឹមប្រុយៗ” របស់ មាស សុខសោភា ជាចម្រៀងបទភ្លេងថ្មី និពន្ធទំនុកច្រៀង ដោយ លោក ដូរ៉េ និង បទភ្លេង ដោយលោក Tempo Tris បទនេះកំពុងពេញនិយម ពីមហាជន គ្រានតែសាកល្បង នៅតាមយូធូប ៕

អត្ថបទដែលជាប់ទាក់ទង