ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងឆេះផ្ទះ​​នៅសង្កាត់ស្ទឹងមានជ័យ២ អស់ជិត៥០ខ្នង

34


(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុម៩​ ភូមិព្រែកទាល់១​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​
ឆេះផ្ទះអស់ប្រមាណ៤៨ខ្នង នៅ ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ព្រហ្ម យ៉ត នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងថា ជុំវិញករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន១៧គ្រឿង ក្នុងនោះរួមមាន ឡានទឹកស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ​១៥គ្រឿង, ស្រាបៀរ​កម្ពុជា​១គ្រឿ​ង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ​១គ្រឿង។
លោកបានអះអាងថា ផ្ទះនៅតំបន់នេះ មានលក្ខណៈណែនចង្អៀត ជាប់ៗគ្នា ដោយភាគច្រើនជាផ្ទះសង់អំពីឈើ ហើយពិបាកចូលទៅបាញ់ទឹកពន្លត់។
គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតនោះទេ។ ដោយឡែក សម្រាប់មូលហេតុ និងចំនួនផ្ទះដែលត្រូវបានបំផ្លាញ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង