ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិជប៉ុន២នាក់ អារកសម្លាប់ប្លន់យករថយន្តតាក់សុី រួចបើកទៅបុកគោយន្ត និងរេចង្កូចទៅបុកហាងបាយ

66


សៀមរាប ៖ រថយន្តតាកសុីមួយគ្រឿង ម៉ាកហាយឡែនឌ័រ ត្រូវបានក្រុមចោរប្លន់ជួលជិះ ធ្វើដំណើរដល់កន្លែងស្ងាត់ អារកសម្លាប់ ប្លន់យករថយន្ត តែមិនបានសម្រេច ពេលបើករត់ ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកស្រូវ ធ្លាក់ចាក់បាវស្រូវចោលតាមផ្លូវ ហើតរេចង្កូតទៅបុកហាងលក់បាយ យុីហោ ហុង ហាវ ផ្អើលសមត្ថកិច្ច ដេញចាប់បាន២នាក់ រត់គេចខ្លួនម្នាក់ ហេតុការណ៍កើតនៅម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅចំណុចបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប ។

ជនល្មើសមានគ្នា៣នាក់ជាជនជាតិ ជប៉ុន មុនពេលកើតហេតុជនដៃដល់ បានជួលរថយន្តជនរងគ្រោះខាងជិះលុះកន្លែងស្ងាត់ក៍ចាប់ផ្ដើមធ្វើសកម្មភាពអា ករទៅលើជនរងគ្រោះតែម្ដង ។

ជនរងគ្រោះជាអ្នកបើកបររថយន្តតាក់សុី តាមរយៈនាមបណ្ណ័ ឈ្មោះ ហុឹម ចាន់ ហើយរថយន្តដែលជនសង្ស័យប្លន់យកនោះ មិនបានសម្រេចទេម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB-5218 តែយ៉ាងណាពុំទាន់បានការបំភ្លឺពីសមត្ថកិច្ចនៅឡើយទេ ហើយសមត្ថកិច្ចកំពុង បើកការស្រាវជ្រាវប្រមាញ់ដេញចាប់ ជនសង្ស័យដើម្បីយកមកសួរនាំនិងចាត់ការតាមនិតិវីធីច្បាប់។


អត្ថបទដែលជាប់ទាក់ទង