ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូចៅអធិការវត្តជន្លង់ម្លូ បំបិទសិទ្ធិ ប្រជាពលរដ្ឋប្រកាន់ នូវជំនឿព្រហ្មញ្ញសាសនាក្នុងទីអារាម

25


ភ្នំពេញ ៖បងប្អូនប្រជាពលរដ្ឋប្រមាណ១០០នាក់ជាពុទ្ធបរិស័ទ មកពីភូមិជុំវិញចំណុះជើងវត្តជន្លង់ម្លូ នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ផ្ទុះការតវ៉ា ខឹងសម្បារ បន្ទាប់ពីគ្រូចៅអធិការវត្តជន្លង់ម្លូ បំបិទសិទ្ធិបរិស័ទ មិនឲ្យគោរពប្រតិបត្តិជំនឿបែបព្រហ្មញ្ញសាសនា ក្នុងទីអារាមខាងលើ ទោះជាពលរដ្ឋ តាំងពីជីដូន ជីតា បុរាណណាចារ មកប្រកាន់និងគោរពសាសនាដល់ទៅ២ ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក៏ប៉ុន្តែព្រះពុទ្ធ ជាសាសនារបស់រដ្ឋ  ។
ហើយពលរដ្ឋខ្មែរតែងតែគោរពប្រតិបត្តិសាសនាទាំង២ ដើរទន្ទឹមគ្នា រហូតមកដល់សង្គមខ្មែរបច្ចុប្បន្ន ទូទាំងប្រទេសទៅហើយ ។ ក៏ប៉ុន្តែងាកមកមើលវត្តជន្លង់ម្លូ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ឯនេះវិញ ប្រជាពលរដ្ឋរាប់រយនាក់លើកឡើងដូចគ្នាថា តាំងពីលោកគ្រូចៅអធិការវត្ត ព្រះនាម អុឹម សែន តែងតាំងជាចៅអធិការវត្ត អំឡុងពេល៣ឆ្នាំកន្លងមកនេះ ប្លែកខុសពីវត្តដទៃ សូម្បីវត្តសម្តេចសង្ឃគង់នៅក៏មិនដូចវត្តនេះដែរ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា ទើបពលរដ្ឋប្រមាណ១០០នាក់ចំណុះជើងវត្ត នាំគ្នាបះបោរវ៉ា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្នើសុំឲ្យមានការប្រតិបត្តិសាសនាឲ្យនៅដដែល ។

ពលរដ្ឋបានឲ្យដឹងថា ពួកគាត់មានកំណើតកើតជាអ្នកស្រុក ភូមិជុំវិញវត្តខាងលើនេះទេ ហើយរឿងគោរពប្រតិបត្តិជំនឿសាសនា ព្រះពុទ្ធសាសនា និងព្រហ្មញ្ញាសាសនា ទាំង២នេះដើរទន្ទឹមគ្នា យូរលង់ណាស់មកហើយ ចម្លែកតែ ចៅអធិការវត្តមកគង់នៅថ្មីនេះ ដាក់បញ្ជា បម្រាម ក្នុងវត្ត មិនឲ្យមានគោរពព្រហ្មញ្ញសាសនាទៅវិញ ពោល មិនឲ្យមានពិធីស្រោចទឹក ប្រោសព្រហ្ម លើករាសី ទស្សន៍ទាយ ស្លា ធម៌បាសីមិនឲ្យមានក្នុងវត្ត អ្វីខុសពីធម៌ព្រះពុទ្ធ ដាក់បម្រាមព្រះក្នុងវត្តទាំងអស់ មិនឲ្យប្រកាន់បែបព្រហ្មញ្ញាសាសនា ចូលជាមួយព្រះពុទ្ធសាសនា ។

ពលរដ្ឋបន្តទៀតថា ពួកគាត់ងឿងឆ្ងល់ ចៅអធិការវត្តជន្លង់ម្លូ ព្រះនាម អុឹម សែន តាំងខ្លួនប្រកាន់ខ្ជាប់នូវធម៌វិន័យ ប្រតិបត្តិតាមតែព្រះពុទ្ធសាសនា ចុះសម្ភារៈ ចិត្តចង់លម្អ ផ្ទាល់ខ្លួនរាល់ថ្ងៃ ទូរស័ព្ទលោក៣គ្រឿងតម្លៃជាង២០០០ដុល្លារ ប្រើរាល់ថ្ងៃ ស្បែកជើងលោកប្រើរាល់ថ្ងៃមួយគូរ តម្លៃជិត២០០ដុល្លារ ពោលសម្ភារៈនិយមមិនចាញ់ ភិថុចជនឡើយ សួរថា ចិត្តត្រាស់ដឹងដូចព្រះពុទ្ធដែរឬទេ ? សូម្បីតែលុយកាក់ របស់វត្ត លោកប្រមូលកាន់អាត្មាអង្គឯង មិនអនុញាតិឲ្យគណៈកម្មការវត្តវត្តកាន់ឡើយ គណៈកម្មការវត្តមានតែឈ្មោះ កិច្ចការងារ យ៉ាងណានោះ ចៅអធិការមិនឲ្យដឹងឡើយ ពុះដីឡូត៍ មុខវត្ត លក់សង់ថ្នូរ សង់ម៉ុងខ្មោច ១ឡូត៍៧០០០ដុល្លា គ្មានឲ្យគណៈកម្មការ អាចារ្យ វត្តណាដឹង លុយលោកកាន់ខ្លួនឯងទាំងអស់ ព្រៃដើមឈើទាលកាប់ជិតអស់ហើយ ។
ពលរដ្ឋលើកឡើងថា លោកសង្ឃអង្គនេះមកដូចជ្រុលពេលហើយ ប្រជាពលរដ្ឋ បរិស័ទចង់ទៅរក និមន្តលោក ស្រោចទឹក ប្រោសព្រហ្ម លើករាសី អ្វីមិនបាន បំបិទសិទ្ធ ជំនឿព្រហ្មញ្ញ រវាងព្រះសង្ឃនិងបរិស័ទ តែលោកចៅអធិការ ប្រើរបស់សុទ្ធតែប្រេនៗ ទាក់ទិនពលរដ្ឋខឹងសម្បារ ជាមួយលោកគ្រូចៅអធិការវត្តជន្លង់ម្លូ បំបិទសិទ្ធប្រជាពលរដ្ឋនិងព្រះសង្ឃគង់នៅក្នុងវត្ត មិនឲ្យជឿជំនឿបែព្រហ្មញ្ញ ធ្វើឲ្យពលរដ្ឋខឹងសម្បារ តវ៉ាទាមទារស្នើសុំឲ្យអាជ្ញាធរ សម្តេចសង្ឃ មេត្តាករុណាជួយដោះស្រាយ ហើយអ្នកពត៌មានបានចង់ដឹងរឿងពិត ចុះជួបផ្ទាល់ ជាមួយពលរដ្ឋ តែចៅអធិការវត្ត ឃើញអ្នកសារពត៌មានចូលទៅ ព្រះអង្គនិមន្តឡើងឡានចាកចេញទៅបាត់ ។

អត្ថបទដែលជាប់ទាក់ទង