ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាក់ត្រីក្រាញ់ក្នុងបំពង់កស្លាប់ ពេលបុរសម្នាក់ យកត្រីក្រាញ់ ខាំក្នុងមាត់ភ្លាតស្នៀតឆ្លាក់ក្នុងបំពង់ខ្យល់

30


បុរសម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយគាត់បានយកត្រីក្រាញ់ ខាំក្នុងមាត់ភ្លាតស្នៀតឆ្លាក់ក្នុងបំពង់ខ្យល់ ហេតុការណ៏ដ៏នឹកស្មានមិនដល់នេះ បានកើតឡើងនៅវេលាម៉ោង៧ នឹង៣០ នាទីយប់ ថ្ងៃទី១៦ មីនា ២០១៩ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា មានប្រជាពលរដ្ឋស្លាក់ត្រីក្រាញ់ ក្នុងបំពង់កស្លាប់នៅចំណុចទំនប់តាអុន ស្ថិតនៅខាងជើងភូមិមនោរម្យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ជនរងគ្រោះមាន ឈ្មោះ បឿន រីន ភេទប្រុស អាយុ ២៨ ឆ្នាំ ។
មូលហេតុ៖ គាត់ចុះចាប់ត្រីក្នុងទំនប់ បានយកត្រីមកខាំក្នុងមាត់ ហើយរអិលចូលក្នុងបំពងក ស្លាក់កប្រកាច់ស្លាប់ភ្លាមៗនិងកន្លែង ៕

អត្ថបទដែលជាប់ទាក់ទង