ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

9

ភ្នំពេញ: នៅអាទិត្យ ថ្ងៃ អាទិត្យ ១២ កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២​ ត្រូវនឹងថ្ងៃ! ១៧ មិនា​ឆ្នាំ​២០១៩​ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃ​ថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​ទាំង​ទ្វេ​ សព្វ​ព្រះ​រាជ​ហឫទ័យ​ ស្ដេច​យាង​ទៅ​កាន់​រដ្ឋ​ធានី​​ប៉េកាំង​ ដេីម្បី​ពិនិត្យ​ និង​ព្យាបាល​ព្រះ​រាជ​សុខភាព​ តប​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​សូម​យាង​របស់​វេជ្ជបណ្ឌិត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
សូម​ថ្វាយ​ព្រះ​ពរ​ សូម​ស្ដេច​យាង​ប្រកប​ដោយ​ព្រះ​សុវត្ថិភាព​។

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចហេង សំរិន សម្តេចសាយ ឈុំ សម្ដេចស ខេង សម្ដេចទៀ បាញ់ អញ្ជើញថ្វាយព្រះរាជដំណើររបស់ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង