ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Down Town Sportក្លាយជាក្រុមកំពូលនៃ Tiger Street Football Festival 2019 មណ្ឌលភ្នំពេញ

35


ភ្នំពេញ:ព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival 2019បានរកឃើញជើងខ្លាំង១២ក្រុម
បន្ថែមទៀតក្នុង ខណៈ ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនាយប់ថ្ងៃទី១៥ ខែមីនាដែលជាណ្ឌលចុងក្រោយក្នុងចំណោមមណ្ឌលទំាង៩ទូទាំងប្រទេសនៅមណ្ឌលកម្សាន្តកោះពេជ្រដោយការប្រ
កួតមាន៨៨ក្រុម។
ក្រុមបាល់ទាត់ Down Town Sport គ្រងតំណែងជើងឯកប្រចាំមណ្ឌលភ្នំពេញនេះ បន្ទាប់ពីយកឈ្នះក្រុម Rolling FC លទ្ធផល៣ទល់១ ចំណែកក្រុមបាល់ទាត់ឆន្ទៈកីឡាទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះក្រុម Pisnoka Constraction ក្នុងលទ្ធផល៣ទល់១នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា។
ព្រមទាំង៨ក្រុមត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ នេះ ។
សម្រាប់រង្វាន់ក្រុមជើងឯកមណ្ឌលភ្នំពេញ គឺក្រុមបាល់ទាត់ Down Town Sport ទទួលបានប្រាក់រង្វាន់១៥០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមបាល់ទាត់ Rolling FC ប្រាក់រង្វាន់១០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Rolling FC ប្រាក់រង្វាន់៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមបាល់ទាត់ Pisnoka Constraction ទទួលបានប្រាក់រង្វាន់២០០ដុល្លារ និងស្រាបៀរថៃហ្គ័រ ។
ភ្នំពេញដែលជាមណ្ឌលទី៩នេះគណៈកម្មាធិការរៀបចំការប្រកួតយក១២ក្រុមរួមមានក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ នេះ ដោយមានការជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោកកីឡាករបាល់ទាត់ Ronaldinho។

អត្ថបទដែលជាប់ទាក់ទង