ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល អំពាវនាវដល់សាធារណជន ចៀសឲ្យឆ្ងាយពីភាពឧទ្ទាមកម្ម ដែលមានការចាត់តាំងជាប្រព័ន្ធ

12

ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ សូមឲ្យសាធារណជនទាំងអស់ ក៏ដូចជាបណ្តាញសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល នៅករណីការញុះញង់ នឹងបង្កការប្រមាថជីវិត របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តាច់ចេញពីឆន្ទៈ និងជម្រើសរបស់មហាជន គឺជាអំពើប្រឆាំង នឹងច្បាប់។

រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ និងជាន់ថ្នាក់ មានភារកិច្ច ការពារដាច់ខាត តាមផ្លូវកម្លាំង ក៏ដូចជា ផ្លូវច្បាប់ជាធរមាន។ រាជរដ្ឋាភិបាល បើមិនអនុញ្ញាតជាដាច់ខាត នូវអំពើ ឬសកម្មភាព ដូចគោរពជូនខាងលើ ដ្បិតអំពើទាំងនោះ ជាសកម្មភាពមួយប៉ះពាល់ ដល់សន្តិសុខជាតិ និងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ហើយអំពើទាំងនោះ មិនត្រូវបានទទួលស្គាល់ ជាសិទ្ធិនយោបាយ ឬសេរីភាព ក្នុងការបញ្ចេញមតិយោបល់មួយឡើយ។

ការិយាល័យអ្នកនាំពាក្យ សូមអំពាវនាវដល់សាធារណជន សូមឲ្យមេត្តា ចៀសឲ្យឆ្ងាយពីភាពឧទ្ទាមកម្ម ដែលមានការចាត់តាំងជាប្រព័ន្ធនេះ៕

អត្ថបទដែលជាប់ទាក់ទង