ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ដែលឆបោកអោយចូលបំរេីការងាររាជការសុីវិល និងប៉ូលីស ត្រូវបញ្ជូន ទៅតុលាការ

31

សៀមរាប៖ ជនសង្ស័យម្នាក់ដែលឆបោកអោយចូលបំរេីការងាររាជការសុីវិល និងប៉ូលីស ត្រូវបាន អាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង នៅថ្ងៃទី១៥មីនានេះ។

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំចសំរិទ្ធស័ក២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ នៅវេលាម៉ោង ២០:០០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នៅចំណុចភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះកែវ សីលា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅ ផ្ទះជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប។
ការឃាត់ខ្លួនជនសង្ស័យរូបនេះ ក្នុងករណីឆបោក(អោយចូលបំរេីការងាររាជការសុីវិល និងប៉ូលីស)ចាប់យកវត្ថុតាង :ឯកសណ្ឋានប៉ូលីស០១ឈុត, កាតសំគាល់ខ្លួន០៣សន្លឹក។
បច្ចុប្បន្នជនសង្ស័យត្រូវបាន អាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ៕

អត្ថបទដែលជាប់ទាក់ទង