ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបាញ់ប្រហារនៅនូវែលសេឡង់ 49 នាក់បានស្លាប់ នៅវិហារអ៊ីស្លាម

37

ប្រភពព័ត៌មានបរទេសអាល់ចាហ្សីរ៉ាស់ចុះផ្សាយមុននេះថា មានមនុស្ស ៤០នាក់ត្រូវបានសម្លាប់និងយ៉ាងហោចណាស់ ២០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ ប្រហារនៅវិហារអ៊ីស្លាមចំនួនពីរផ្សេងគ្នានៅក្រុងគ្រីស្ទឆឺច ប្រទេសនូវែលសេឡង់នៅ ក្នុងការវាយប្រហារដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសមួយនេះ។មនុស្ស៣០នាក់ត្រូវបានសម្លាប់ នៅក្នុងវិហារឥស្លាមឈ្មោះអាន់នូរ ឯ១០នាក់ផ្សេងទៀតស្លាប់នៅវិហារ ឥស្លាមលិញវូត ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានប្រាប់សន្និសីទកាសែតមួយថាការបាញ់ សម្លាប់ក្នុងវិហារអ៊ីស្លាមទំនង ជាផែនការវាយប្រហារភេរវកម្មរៀបចំទុកយ៉ាងល្អ លោកស្រីបន្តថា”នេះគឺជាថ្ងៃដ៏ខ្មៅងងឹតបំផុតមួយ របស់នូវែលសេឡង់” ។

នាយករដ្ឋមន្ត្រីក៏បាននិយាយផងដែរថា ឧបករណ៍ផ្ទុះពីរគ្រឿងដែល ភ្ជាប់នឹងរថយន្តរបស់ជនសង្ស័យ ត្រូវបានរកឃើញនិងត្រូវបានដកហូតអាវុធ។ ជនសង្ស័យ៤ រូបត្រូវបានចាប់ខ្លួនក្នុងនោះមានស្ត្រីម្នាក់ ដែលម្នាក់ជាជនជាតិអូស្ត្រាលីដែល នាយករដ្ឋមន្រ្តីបានហៅថា ជាភេរវករនិយមស្តាំឃោរឃៅ។

អត្ថបទដែលជាប់ទាក់ទង