ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះពិនិត្យសកម្មភាព នៃការអ៊ុតកៅស៊ូផ្លូវ២ខ្សែ ប្រវែង ៦៦១ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាអំណោយរ​បស់​ លោក​ ហ៊ុន​ ណេង​

59

កំពង់ចាម៖ លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩បានអញ្ជើញ ពិនិត្យមើលសកម្មភាព នៃការអ៊ុតកៅស៊ូប្រភេទប៊េទីមីណឺរ ចំនួន ២ខ្សែ ប្រវែងសរុប ចំនួន ៦៦១ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ​ 

  តាមរបាយការណ៍បានអោយដឹងថា ផ្លូវទាំងពីរខ្សែនេះ .ស្ថិតនៅខាងក្រោយមន្ទីរពេទ្យខេត្តកំពង់ចាម ប្រវែង ៤៤០, គុណ .៥០ម ផ្លូវជ័យវរន្ម័នទី៧។ និង២.ផ្លូវលេខ ៨៥ ស្ថិតនៅខាងមុខស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ប្រវែង ២២១ម គុណ ៨ម  

   សូមបញ្ជាក់ផងដែរថាផ្លូវចំនួន ២ខ្សែនេះ ជាអំណោយរបស់លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកស្រី។

  មានប្រសាសន៍ក្នុងឱកាសនោះដែរលោក ហ៊ុន ណេង បានផ្តាំផ្ញើដល់អ្នកម៉ៅការសាងសង់ ត្រូវធ្វើយ៉ាងណាអោយ បានឆាប់រហ័ស និងត្រូវតាមស្តង់ដារ ព្រមទាំងមានគុណភាពល្អ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់យូរអង្វែង

 

  លោក ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម សហការណ៍ ជាមួយគ្នា ប្រសិនបើមានការប៉ះពាល់ សូមបងប្អូនប្រជាពលរដ្ឋអនុគ្រោះ ក្នុងនៃសម្របសម្រួល ដើម្បីឲ្យការសាងសង់ផ្លូវនេះបានឆាប់រហ័សដើម្បីប្រើប្រាស់៕

 

អត្ថបទដែលជាប់ទាក់ទង