ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីររ៉ែ និងថាមពលខេត្តកោះកុង ប្រកាសអាសន្នពីការផ្គត់ផ្គង់អគ្គិសនីពុំគ្រប់គ្រាន់អំឡុងរដូវប្រាំងឆ្នាំ២០១៩នេះ

9


កោះកុង៖ មន្ទីររ៉ែនិងថាមពលខេត្តកោះកុង នៅថ្ងៃទី 14 ខែមីនាឆ្នាំ 2019 បានសេចក្តីជូនដំណឹងបន្ទាន់មួយ ជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ឲ្យបានជ្រាបថា ផ្អែកតាមអាកាសធាតុ ក្នុងពេលបច្ចុប្បន្ននេះ មានភាពរាំងស្ងួត ធ្វើឱ្យស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ និងវារីអគ្គិសនីស្ទឹងឫស្សីជ្រំ មានកម្ពស់ទឹកទាប ពុំអាចទាញយកថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ ក្នុងការប្រើប្រាស់បាន គ្រប់គ្រាន់ក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសដែរ។

ដូច្នេះមន្ទីររ៉ែនិងថាមពលខេត្ត សូមគោរពជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ ដល់រាជរដ្ឋាភិបាល ក្រសួងរ៉ែថាមពល អគ្គិសនីកម្ពុជា និងក្រុមហ៊ុនអិលវ៉ាយភីគ្រុបខូអិលធីឌី ពីព្រោះស្ថានភាព នៅពេលនេះ ថាមពលអគ្គិសនី មានត្រឹមតែ 10មេហ្គាវ៉ាត់ទេ ហើយសម្រាប់ផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ពុំបានគ្រប់គ្រាន់ឡើយ ដោយតំបន់ខ្លះ មានអគ្គិសនីប្រើប្រាស់ ហើយតំបន់ខ្លះពុំមានអគ្គិសនីប្រើប្រាស់ ដោយក្រុមហ៊ុនអគ្គិសនី ធ្វើការផ្គត់ផ្គង់ប្ដូរវេន ។ សូមបញ្ជាក់ផងដែរថា ថាមពលអគ្គិសនីចំនួន 10 មេហ្គាវ៉ាត់នេះ ក្នុងការផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋប្រើប្រាស់ មួយផ្នែក បានមកពីវារីអគ្គិសនីតាតៃ មួយផ្នែកទៀត បានទិញពីប្រទេសថៃ។ សំណូមពរដល់ប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស សូមត្រៀមម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់ដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ នៅពេលដែលអគ្គិសនីកោះកុង បានទិញថាមពលអគ្គិសនី និងរៀបចំបណ្តាញបន្ថែម ពីព្រះរាជាណាចក្រថៃ រួចរាល់ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋ និងបានប្រើប្រាស់ ជាធម្មតាឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង