ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នោតកីឡាជាតិពង្រីកវិសាលភាព​ ដល់ខេត្តកំពង់ឆ្នាំង

56


ភ្នំពេញ:ឆ្នោតកីឡាជាតិដែលជាឆ្នោតស្របច្បាប់តែមួយគត់ដែលទទួល ស្គាល់ពីរាជរដ្ឋាភិបាលនោះបានពង្រីកវិសាលភាព របស់ខ្លួនដល់ខេត្តកមពង់ឆ្នាំងហើយ ។
ជាមួយនឹងការបើសាខាដល់ខេត្តកំពង់ឆ្នាំនោះនៅថ្ងៃទី១៤មីនាលោកថោង ខុនប្រមុខអូឡាំពិកកម្ពុជាបានចូល
រួមក្នុងពិធីសម្ភោធន៍ទីស្នាក់ការថ្មី ហើយក៏មានការចូលរួមពីសំណាក់លោកឈួរ ចាន់ឌឿនអភិបាលខេត្តកំពង់ឆ្នាំង
និងមន្ត្រីខេត្ត និង មន្ត្រីកីឡាជាច្រើនរូបទៀត ។
ឆ្នោតកីឡាជាតិនេះធ្វើសកម្មភាពដើម្បីរកកម្រៃដែលមួយផ្នែកធំដើម្បីជួយដល់កីឡាករ-កីឡាការិនីកម្ពុជាពេល
ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍នានានៅក្រៅប្រទេស និង ផ្ដល់ជារង្វាន់លើកទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា
បេលដណ្ដើមបានមេដាយ ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់បណ្ដាញពត៌មានថាកម្ពុ
ជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ហេតុនេះឆ្នោតនេះកាន់តែមានតួនាទីសំខាន់ក្នុងការស្វែងរកថវិកា
ដើម្បីគាំទ្រដល់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ។
ឆ្នោតនេះកើតឡើងដោយការសហការគ្នារវា់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាមួយផ្នែកឯកជន ។
សព្វថ្ងៃចំណូលដែលបានមកពីឆ្នោតនេះមិនទាន់ឆ្លើយតបបានតាមតម្រូវការនោះទេហេតុនេះយើងត្រូវតែពង្រីកវិសាល
ភាពដើម្បីធ្វើអាជីវកម្ម ។
លោកបានព្យាការណ៍ថាពីពេលនេះទៅឆ្នាំ២០២៣ឆ្នាំនេះនឹងទទួលបានការគាំទ្រច្រើនដូច្នោះពេលនោះកីឡាករ
-កីឡាការិនីកម្ពុជានឹងបានទទួលផលប្រយោជន៍ពីឆ្នោតកីឡាជាតិនេះកាន់តែច្រើនជាមិនខាន ។

អត្ថបទដែលជាប់ទាក់ទង