ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុណ្យទន្លេលើកទី៥​ បានចាប់ផ្ដើមហើយនៅខេត្តកំពង់ឆ្នាំង

11


ភ្នំពេញ:ពិធីបុណ្យទន្លេបានចាប់ផ្ដើមហើយនៅថ្ងៃទី១៥មីនានេះនាខេត្តកំពង់ឆ្នាំងហើយកាលពីរសៀលថ្ងៃទី
១៤មីនាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំពិធីក្រុងពាលីតមប្រពៃណិដើម្បីសុំម្ចាស់ទឹកម្ចាស់ដី ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាក្រៅពីកម្មវិធីសិល្បៈ
ដែលមានអ្នកចម្រៀងល្បីៗចូលរួមនោះក៏មានព្រឹត្តិការណ៍កីឡាជាច្រើនពិសេសគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
បានរៀបចំព្រឹត្តិការណ៍កីឡាបែបប្រពៃណីដែលពាក់ព័ន្ធជាមួយនឹងខេត្តកំពង់ឆ្នាំង និង ប្រភេទកីឡាប្រពៃណីរបស់ខេត្ត
នេះតែម្ដង ។
លោកបានបន្តថាកីឡាប្រមាណជាង១០ប្រភេទត្រូវបានដាក់ទៅក្នុងកម្មវិធីបុណ្យសមុទ្រ ។ សម្រាប់កីឡាប្រ
ពៃណីរបស់ខេត្តកំពង់ឆ្នាំងគឺចំបាប់បូរាណ ។គ្រូចំបាប់បូរាណធំៗគឺនៅខេត្តកំពង់ឆ្នាំងពួកគាត់បានបន្តប្រពៃណីចំបាប់
បូរាណនេះដល់កូន ដល់ ចៅរបស់គាត់ហេតុនេះទើបគណៈកម្មការបុណ្យទន្លេរៀបចំឲ្យមានការប្រកួតចំបាប់បូរាណ
នោះ ។
ប្រភេទកីឡាបាល់ទាត់ក៏ពេញនិយមនៅខេត្តកំពង់ឆ្នាំងដែរ ។ ស្រុកនីមួយៗសុទ្ធតែមានក្រុមបាល់ទាត់មិនតែ
ប៉ុណ្ណោះនៅមានការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ថ្នាក់ស្រុកទៀតផង ។ កីឡាប្រណាំងទូកក៏ពេញនិយមនៅខេត្ត
កំពង់ឆ្នាំងដែរតែក្នុងពិធីបុណ្យទន្លេឆ្នាំនេះកីឡាប្រណាំងទូកមានទូកមកពីខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង កណ្ដាល
មកចូលរួមដែរ ។
ក្រៅពីនេះមានការប្រកួតប្រដាល់គុនខ្មែររយៈពេល២ថ្ងៃ ការប្រកួតទាញព្រ័ត្រ ការប្រកួតបាល់ទះ ការប្រកួត
កីឡាវាយសី ការរត់កំសាន្ដចម្ងាយ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ដែលពេលនេះមានអ្នកចូលរួមរត់ចំនួនជាង២.០០០
នាក់ និងកីឡាជិះកង់កំសាន្ដដែលមានអ្នកចូលរួមជិះជាង៥០០នាក់ ។

អត្ថបទដែលជាប់ទាក់ទង