ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការ​បង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ពង្រឹងថែរក្សា​វប្បធម៌​ឆ្លើយឆ្លង និង​វប្បធម៌​សន្ទនា​​ របស់​សម្តេច​តេជោ​

11


ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការ​បង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ មាន​ទិសដៅ​សម្រាប់​សាធារណជន​ នៅ​ក្នុង​គោលការណ៍​ និងបំណង​ដ៏​ឧត្តុងឧត្តម​ តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​របស់​សម្តេចតេជោ​ ព័ត៌មាន​មួយ​ចំនួន​ ដែល​ជា​ការលើកឡើង​ពី​​មហាជន​ រួម​ទាំង​អ្នក​ថ្វីម៉ាត់​មួយចំនួន​ ក៏​ត្រូវ​បាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ជា​បន្ទាន់​។​

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅ បានសម្រេចបង្កើតអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការអ្នកនាំពាក្យរាជរដ្ឋាភិបាល ជាប្រធាននៃអង្គភាពនេះ។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​ជម្រាប​​ជូន​ជន​រួមជាតិ​ អ្នកសារព័ត៌មាន​ និង​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​សង្គម​នូវ​សេចក្តីសម្រេច​ ស្ដី​ពី​ការ​បង្កើត​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ និង​បំណង​ដ៏​ស្មោះស្ម័គ្រ​នៃ​ឆន្ទៈរបស់​សម្តេច​តេជោ​ ហ៊ុន សែន​ ក្នុង​កិច្ច​ពង្រឹង​បន្ត​នូវ​ការ​ចូលរួម​កសាង​ប្រទេស​ជាតិ​ នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ ពហុមតិ និងអធិបតេយ្យជាតិ​ របស់​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​។ នៅ​ក្នុង​គោលការណ៍​ និងបំណង​ដ៏​ឧត្តុងឧត្តម​នេះ​ តាមរយៈ​បណ្ដាញសង្គម​ហ្វេសប៊ុក​របស់​សម្តេចតេជោ​ ព័ត៌មាន​មួយ​ចំនួន​ ដែល​ជា​ការលើកឡើង​ពី​​មហាជន​ រួម​ទាំង​អ្នក​ថ្វីម៉ាត់​មួយចំនួន​ ក៏​ត្រូវ​បាន​ចាត់វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ជា​បន្ទាន់​ផងដែរ​។​

យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖ អង្គភាព​នេះ​ មាន​ទិសដៅ​សម្រាប់​សាធារណជន​ ក្នុង​កិច្ច​ពង្រឹងថែរក្សា​វប្បធម៌​ឆ្លើយឆ្លង​ (2 ways communication) និង​វប្បធម៌​សន្ទនា​ ដែល​ជា​ទស្សនៈ​ដ៏​ឧត្តុងឧត្តម​របស់​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន រួម​គ្នា​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោមជាតិ​ ដែល​មាន​កិច្ច​សហការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​ជំនាញ​គ្រប់​វិស័យ​របស់​រដ្ឋ​។​ ជា​មួយ​នេះ​ផងដែរ​ វេទិកា​សាធារណៈ សន្និសីទ​សារព័ត៌មាន​ ក្នុងរូបភាព​​របាយការណ៍​ ឬ​កម្រង​ទស្សនៈនៃ​ការ​យល់ដឹង​ពី​បណ្ឌិត​ អ្នក​ជំនាញ​ ក៏ដូច​ជា​អ្នក​អត្ថាធិប្បាយ​សង្គម​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​ជាតិ​។ កិច្ចការទាំង​អស់​នេះ ​ក៏ត្រូវ​បាន​លើក​តម្កើង​យ៉ាងទូលំទូលាយ​ ដែល​ជា​ប្រយោជន៍​សាធារណជន​ក្នុង​កិច្ច​រួម​គ្នា​កសាង​ការពារជាតិ​ខ្មែ​រតែមួយ​។​

បើតាមសេចក្តីថ្លែងការណ៍ដដែល សម្តេចតេជោ​ ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​កើត​ចេញ​ពី​ជម្រើស​ និង​ការ​ទុក​ចិត្ត​របស់​មហាជន​ ដែល​សម្តេច មាន​ឥរិយាបថ​ស្វែង​យល់​ និង​ស្តាប់រាល់​មតិពី​មហាជន​ អាស្រ័យ​ហេតុដូច​នេះ​ អ្វី​ដែល​ជា​ព័ត៌មាន​មិន​ត្រឹមតែ​ជាជ្រុង​មួយ​ពី​រាជរដ្ឋាភិបាល​នោះ​ទេ​ ក៏ប៉ុន្តែ​ពី​សាធារណជន​ ក៏ដូចជា​អ្នក​តាំង​ខ្លួន​ជា​អ្នកអត្ថាធិប្បាយ​សង្គម​ផង​ដែរ​។ ក្រុមទាំងនោះ​ ត្រូវ​តែ​ជា​អ្នក​សុច្ចរិត​ ទទួលខុសត្រូវផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ ប្រកប​ដោយ​​គុណធម៌​ និង​សីលធម៌ ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ ក្នុង​កិច្ច​ពង្រឹង​រួមគ្នា​​កសាង​ជាតិ​។​

រីឯ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ គឺ​ឋិត​នៅ​ក្នុង​បំណង​ និង​គោលដៅ​ពង្រឹង​ការ​ដឹង​ និង​ការយល់​របស់​មហាជន​ ដែល​លោក​ជា​ចំណែក​មួយ​ដ៏មាន​ប្រសិទ្ធភាព​ និង​ជាម្ចាស់អំណាច​ មិនត្រឹមតែ​ចូលរួម​ក្នុង​កិច្ច​កសាង​ការពារ​​អធិបតេយ្យ​ជាតិ​​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ជា​ការ​រួម​ចំណែក​ដ៏ធំ​មួយ​នៃ​ការងារ​អភិបាលកិច្ច​ល្អ​ និងការ​ប្រឹងប្រែង​​របស់រាជរដ្ឋាភិបាល ក្នុង​កិច្ច​កំណែ​ទម្រង់​ស៊ី​ជម្រៅ​៕

អត្ថបទដែលជាប់ទាក់ទង