ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ឆ្នាំកុរ​​​​​​ ឯកស័ក​​ ព.ស ២៥៦៣នេះ រដ្ឋបាលខេត្តព្រះវិហារ នឹងប្រារព្វធ្វើឡើងនៅបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​ជាមួយតារាល្បីៗ​

50
ខេត្តព្រះវិហារ៖ដេីម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ឆ្នាំកុរ​​​​​​ ឯកស័ក​​ ព.ស ២៥៦៣ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារនឹងប្រារព្វធ្វើឡើងនៅបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​ជាមួយតារាល្បីៗ​ ។
  ដូច្នេះទេសូមអញ្ជើញពុកម៉ែ​ បងប្អូនទាំងអស់​ ចូលរួមសប្បាយរីករាយ​​ ជួបជុំមហាគ្រួសារខ្មែរ​ ក្រោមម្លប់សន្តិភាព រយះពេល៤ទសវត្សរ៍​ដែលមានឈ្មោះថា​ “ព្រះវិហារសង្ក្រាន្តកោះកេរ​​​​​” ក្នុងន័យអភិរក្ស​​ថែរក្សា​​ វប្បធម៌ ប្រពៃណី​​ ដ៏ផូរផង់របស់ដូនតាខ្មែរយេីង។
  សូមទស្សនានូវពិពណ៌វិវឌ្ឍនភាពនិមិត្តក្រុងស្រុកទាំង៨​ នៃខេត្តព្រះវិហារ និងទស្សនាទស្សនីយភាពសិល្បះបុរាណសម័យយ៉ាងសម្បូរបែបដែលចូលរួមពីតារាល្បីៗ​ ចាប់ពីថ្ងៃទី ១៤-១៥-១៦​ ខែមេសា​ ឆ្នាំ២០១៩​ នាបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​នៅក្នុងឃុំស្រយង់ ស្រុកគូលែន​ ខេត្តព្រះវិហារ៕
អត្ថបទដែលជាប់ទាក់ទង