ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ កំពុងចាត់ការលើមន្រ្តីប៉ូលិសធាត់ៗ ក្បាលពោះធំៗ បញ្ជូនទៅជំរុំហ្វឹកហាត់ឲ្យស្រកគីឡូ

17


ថៃ៖ បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកឈ្មោះ Prum pheng បានបញ្ជាក់ថា ប៉ូលិសថៃធាត់ៗជាច្រើន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺន “Central Police Training Center” ស្ថិតក្នុងស្រុក Pak Chong ខេត្ត Nakhon Ratchasima រយៈពេល២សប្តាហ៍ ដើម្បីធ្វើការហ្វឹកហាត់ ឬហាត់ប្រាណដែលជាផ្នែកមួយនៃកម្មវិធីថ្មី ក្នុងការជួយសម្រកទម្ងន់ឲ្យមានប្រសិទ្ធភាព។

លោក Sornpetch Chantarak ដែលជាអ្នករៀបចំបង្កើតកម្មវិធីថ្មីនេះ បានលើកឡើងថា វាពិតជាមានបញ្ហាច្រើនណាស់ ប្រសិនបើសម្បូរតែមន្រ្តីប៉ូលិសធាត់ៗ ក្បាលពោះកំពីងៗបែបនេះ។ ព្រោះថា ការងារនឹងយឺតយ៉ាវ ដើរ រត់ ក៏មិនរហ័សរហួន ទាន់សភាពការណ៍ ដែលនឹងអាចធ្វើឲ្យភ្លាត់ស្នៀត ក្នុងប្រតិបត្តិការការងារ ដូចជា ករណីតាមចាប់ជនល្មើសជាដើម។
ប្រភពបានឲ្យដឹងថា មន្រ្តីប៉ូលិសចំនួន ២០០នាក់ហើយ ដែលត្រូវបានគេបញ្ជូន មកក្នុងកម្មវិធីហ្វឹកហាត់ កម្ចាត់ក្បាលពោះ ឬ “Belly Destruction” រយៈពេល២សប្តាហ៍នេះ ដែលទើបតែបានបញ្ចប់នាដើមខែនេះ ខណៈសកម្មភាពនេះ ក៏នឹងត្រូវមានជាបន្តបន្ទាប់ទៀតផងដែរ។

មន្រ្តីលោក Sornpetch បានមានប្រសាសន៍បន្តថា ក្រោយបញ្ចប់ការហ្វឹកហាត់ (ហាត់ប្រាណ) បូករួមនឹងការហូបចុកយ៉ាងតឹងរ៉ឹង មន្រ្តីមួយចំនួនក៏បានស្រកទម្ងន់ អស់ច្រើនជាងមុន ដែលមន្រ្តីប៉ូលិសខ្លះ ទម្ងន់៨០គីឡូក្រាម បានស្រកនៅសល់ត្រឹម៦០គីឡូក្រាមវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង