ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ជើងខ្លាំងថៃមួយរូបទៀតឆ្លងដែន មកសាកក្បាច់គុនជាមួយឃុន ឌីម៉ា

9


ភ្នំពេញ:ពេលនេះអ្នកប្រដាល់កម្ពុជាឃុនឌីម៉ាក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមនោះបានបង្កើនម៉ោងហ្វឹកហាត់បន្ថែមទៀត ដើម្បីជួបតតាំងជាមួយអ្នកប្រដាល់ជើងខ្លាំងថៃនៅរសៀលថ្ងៃទី១៦មីនាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ ។
លោកថៃ អ៊ូដែលជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបាននិយាយថាលោក
មិនធ្លាប់បានឃើញអ្នកប្រដាល់ថៃរូបនេះប្រកួតទេតែប្រធានក្លិប និងគ្រូបង្វឹករបស់គេប្រាប់ថាប្រសិនបើគេចាញ់ឌីម៉ា
ក៏ឌីម៉ាទ្រមខ្លួនដែរ ។អ្នកប្រដាល់ថៃរូបនេះឈ្មោះគីម យុង(Kim Young)
លោកបន្តថាពត៌មានដែលក្លិបរបស់គេផ្ដល់ឲ្យលោកនោះគេថាគីម យុងគេទើបតែឈ្នះការប្រកួតក្នុងព្រឹត្តិ
ការណ៍ដ៏ធំមួយនៅខេត្តឈៀង រ៉ៃ ។ ព្រឹត្តិការណ៍នោះគឺជាការប្រកួតចម្រុះជាតិសាសន៍ដែលអ្នកឈ្នះគឺសុទ្ធតែជាអ្នក
ខ្លាំង ។
មិនមាននរណាដឹងពីស្ថិតិប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះនៅឡើយទេ ហើយរបៀបវ៉ៃ ស្នៀតរបស់គេយ៉ាង
ក៏មិនមាននរណាដឹងដែរ ។ គេទើបតែឡើងមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងនេះទេ ។
ចំពោះឃុន ឌីម៉ាវិញសម្រាប់ទម្ងន់៦៣,៥០គីឡូក្រាមនៅស្រុកខ្មែរគេមិនមានដៃគូប្រកួតឡើយ ។ នេះជាទម្ងន់
ដែលគេដណ្ដើមបានមេដាយមាសស៊ីហ្គេម ។ លោកហេង ប៊ុនឃីមដែលជាឧ៍ពុក និង ជាគ្រូបង្វឹករបស់ឌីម៉ាបានប្រាប់
ឲ្យដឹងដែរថាពេលនេះកូនប្រុសរបស់លោកខិតខំហ្វឹកហាត់ទាំងកម្លាំង ទាំងកលល្បិច និង អំណត់ ។
លោកមិនហ៊ានមើលស្រាលគូប្រកួតឡើយព្រោះគេក៏ហាត់ ឯ យើងក៏ហាត់តែលោកមានជំនឿចិត្តថាកូនប្រុស
របស់លោកនឹងប្រឹងឲ្យអស់ពីសមត្ថភាព ។ រឿងចាញ់-ឈ្នះវាជារឿងធម្មតារបស់អ្នកកីឡាបើយើងខ្សោយគឺគេឈ្នះ
តែបើយើងខ្លាំងអ្វីៗប្រាកដជាតឹងតែងហើយ ។
ប្រកួតជាមួយអ្នកប្រដាល់បរទេសដែរនោះប៊ុន គន្ធាសមាគមប្រដាល់ក្រសួងការពារជាតិត្រូវប្រកួតជាមួយ
អ្នកប្រដាល់ថៃឆាត ផេត(Chhart Phat)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
គន្ធាទើបតែខ្ទាតចេញពីការប្រកួតដណ្ដើមពានរង្វាន់នៅជុំទី១ ។ អ្នកប្រដាល់រូបនេះល្អកែង និង ជង្គង់តែបើ
គូប្រកួតខ្លាំងដែរនោះគេវ៉ៃចេញមិនរួចឡើយដោយសារតែគេមិនសូវក្លាហាន ។ ចំពោះឆាត ផេតនេះជាលើកដំបូង
ហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ សម្រាប់គូនេះមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ។

អត្ថបទដែលជាប់ទាក់ទង