ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDCបានសម្រេចឲ្យក្រុមហ៊ុន ចំនួន៥ បើកដំណើរការវិនិយោគនៅកម្ពុជា សរុបទឹកប្រាក់ជិត៨០លានដុល្លារអាមេរិក

31

(ភ្នំពេញ)៖ គម្រោងវិនិយោគបង្កើតរោងចក្រថ្មីៗចំនួន៥គម្រោងទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការវិនិយោគនៅកម្ពុជា សរុបទឹកប្រាក់ជិត៨០លានដុល្លារអាមេរិក ។
គេហទំព័រ Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១) “RENS MEDCARE (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្ររោងចក្រផលិតសម្ភារៈបរិក្ខាពេទ្យ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៨៧កន្លែង។

២) “HUAYUE INTERNATIONAL PACKING TECHNOLOGY CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតផលផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧៦កន្លែង។

៣) “ ZHEJIANG HOME POINT FURNITURE CO., LTD”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។

៤) “ TOMSON MERCHANDISE CO., LTD”: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ ធ្នើរលម្អជាលោហធាតុ និងសម្ភារៈបរិក្ខារលម្អសួន មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០៤កន្លែង។

៥) “ HAWMAO (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្រដាស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១០,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង៕

អត្ថបទដែលជាប់ទាក់ទង