ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង រ័ត្ន រចនា ចេញមុខឲ្យផលិតកម្ម Galaxy Navatra ក្រោយពីល្បីចេញបទ មេម៉ាយសប្បាយចិត្ដរួចមក

31

ភ្នំពេញ៖ តារាចម្រៀងសាច់ទ្រលុកទ្រលន់កញ្ញា រ័ត្ន រចនា ដែលគេដាក់រហ័សនាថា អ្នកមេម៉ាយសប្បាយចិត្តនោះ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានចេញមុខច្រៀងក្នុងផលិតកម្ម Galaxy Navatra របស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រាបាត់ទៅហើយ។ ការចេញមុខដ៏ ភ្ញាក់ផ្អើលនេះក្រោយពេលផលិតកម្មបានបញ្ចេញ ស្នាដៃបទចម្រៀងជាមួយនឹងការប្រមូលបានតារាក្មេងចាស់ប្រុសស្រីមួយចំនួនផងដែរ។
​វត្តមានតារាចម្រៀងវ័យក្មេងសំឡេងក្រអួនកុមារា ធឿន បុរី និងកុមារី អ៊ុក សុវណ្ណារី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលកាលពីថ្មីៗនេះជាមួយនឹងការបក ស្រាយបទចម្រៀងមរត ដើម”គន់មើលក្នុងសួន”(ផ្កាអ្វី)។ បង្កើតភាពភ្ញាក់ផ្អើលថ្មីស្រាប់តែតារាចម្រៀង រ័ត្ន រចនា ក៏បានបញ្ចេញស្នាដៃបទចម្រៀងសំនៀងផ្ទាល់របស់នាងដោយលើកយកបទចម្រៀងបែបសប្បាយៗមរតកដើមគឺបទ”គេលេងភ្លេងហើយ” ដែលគេដឹងថាជាការស្វាគមន៍ការបើកដំណើរការជាថ្មីរបស់ផលិតកម្ម Galaxy Navatra ក្រោយពីផលិតកម្មនេះផ្អាកការផលិតបទចម្រៀងថ្មីអស់រយៈពេលជាយូរ។ តាមការបញ្ជាក់របស់សិល្បករម្នាក់បានទម្លាយថា លោកឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត្រា​ បានប្រមូលផ្តុំតារាចម្រៀងមានសំនៀងពិរោះមួយចំនួនចូលក្នុងផលិតកម្មនេះ បូករួមទាំងអ្នកនិពន្ធលេចធ្លោរម្នាក់គឺលោក យឹម តាស្រង់ ដែលធ្លាប់ល្បីឈ្មោះនៅផលិតកម្មថោន ម្នាក់ផងដែរ។ ក្រៅពីនេះលោកក៏បានបោះទុនជាច្រើនសែនដុល្លារអាមេរិកក្នុង ការចេញផលិតភាពយន្តខ្នាតធំថ្មីដែលដឹកនាំដោយផលិតករវ័យក្មេងលោក ចាន់ណា រ៉ូណាន ផងដែរ។
​ លោកឧកញ៉ា ឡេង ណាវ៉ាត្រាក៏បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ សម្រាប់​ផលិត​កម្ម​ថ្មី​មួយ​នេះ​ ក្នុងការ​ចូលរួមក្នុងវិស័យសិល្បៈដោយមានទាំងបទនិពន្ធថ្មីៗ និងបទមរតកដើមមួយចំនួន ព្រមទាំងមានការចូលរួម​ ពីសំណាក់តារាចម្រៀងល្បីៗ រួមជាមួយបងប្អូនតារាចម្រៀងថ្មីៗ និងអ្នកនិពន្ធល្បីៗផងដែរ។
គួរបញ្ជាក់ដែរថា ចេញច្រៀងតាមកម្មវិធីមង្គលការ និងជប់លាងជាច្រើនអស់រយៈពេល១៧ឆ្នាំ រ័ត្ន រចនា មិនមានឱកាសល្បីឈ្មោះឡើយ ប៉ុន្តែក្រោយពីការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​កនា​ការប្រគំ​តន្ត្រី​មួយ​នៅ​ខេត្តស្វាយរៀងដោយច្រៀងបទ”មេម៉ាយសប្បាយចិត្ត” បាន​ផ្លាស់​ប្តូរជីវិត​តារាចម្រៀង​រូបនេះ១៨០ដឺក្រេតែម្តង​។ កាន់តែល្បីក្រោយពីបទចម្រៀងរបស់តារាចម្រៀងមកពីខេត្តស្វាយរៀងមួយនេះ ត្រូវបានអ្នក ​និយម​ ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង ​បណ្តាញ​សង្គម Tik Tok យកមកត្រាប់ធ្វើកាយវិកា និងច្រៀងតាមនាង។ ការបោះជំហានចូលប្រឡូកក្នុងផលិតកម្មថ្មីដែលគេដឹងថាលោក ឧកញ៉ាស្រលាញ់សិល្បៈ និងហ៊ានចាយលុយសម្បើមនេះក៏ជាមុខមាត់ថ្មីសម្រាប់នាងគ្រាដែលកន្លងទៅ លោក ឧកញ៉ាក៏ធ្លាប់ធានាតារាស្រីសាច់ទ្រលុកទ្រលន់រូបនេះចេញទៅច្រៀងរាំលើទឹកដីនៃប្រទេសកូរ៉េផងដែរ៕.

អត្ថបទដែលជាប់ទាក់ទង