ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ : គួរតែធ្វើតេស្តអ្នកបើកបររថយន្ដធំៗ

77


សព្វថ្ងៃនេះបញ្ហាគ្រោះថ្នាក់ចរាចរបានក្លាយជាមូលបទសំខាន់ ដែលរដ្ឋាភិបាលបានប្រើគ្រប់វិធីដើម្បីកាត់បន្ថយ ឲ្យខាងតែបាន ។
មានវិធានការជាច្រើនដែលត្រូវបានដាក់ដើម្បីកាតបន្ថយ គ្រោះថ្នាក់ចរាចរតែកាត់បន្ថយនោះគេធ្វើត្រឹម តែចាប់អ្នកអត់ពាក់មួកសុវត្ថិភាព អ្នកចេញពីស៊ីការស្រវឹងជ្រុល ដោយមិនបានគិតទៅ ដល់អ្នកបើករថយន្ដកុងតឺនឺធំៗវេលាយប់ដែលបើកដោយល្បឿនលឿន និង គ្មានគោរពច្បាប់ចរាចរណ៍ ។
ស្រវឹងហើយបើកបរគឺជាកំហុសចុះនរណាដែលហ៊ានអះអាងថា អ្នកបើករថយន្ដកុងតឺនឺវេលាយប់ហើយបើកបរពេញមួយយប់នេះ មានអ្វីជាអាថ៍កំបោងឬទេ ? អ្នកបើកបរភាគច្រើនត្រូវបានគេបន្ទោសថាមានប្រើសារជាតិញៀន
ដើម្បីកុំឲ្យងងុយដេក ។
រថយន្ដប្រភេទនេះជាអ្នកបង្កគ្រោះថ្នាក់ចរាចរ ហើយក្នុងកម្រិតធ្ងន់ទៀតផង ។ បន្ទាប់ពីគ្រោះថ្នាក់ពួកគេគេច
ខ្លួនបាត់ស្រមោលហើយ មិនដែលឃើញសមត្ថកិច្ចទៅនាំខ្លួន អ្នកប្រព្រឹត្តិទាំងនោះមកកាន់តុលាការនោះឡើយ ផ្ទុយទៅ
វិញឃើញតែម្ចាស់ក្រុមហ៊ុនរថយន្ដបង្កចូលខ្លួនទៅដោះស្រាយ ។
មានពេលខ្លះរថយន្តបង្កទាំងនេះរសាតខ្លួនបាត់គឺកន្លែងប៉ូលីសទៅទៀតផង ។ តើរថយន្ដទាំងនេះចេះរត់យក រួចខ្លួន ឬ ចេះបំបាំងខ្លួន ។ វប្បធម៌ចាប់មួកហើយពេលខ្លះខ្លួនឯងបង្កបទល្មើសលើអ្នកជិះម៉ូតូអត់ពាក់មួកនោះតើខុស ឬត្រូវ ? បែបនេះគេហៅថាបង្កើតបទល្មើសលើជនល្មើសហើយ ។
និយាយដោយត្រង់ទៅរថយន្ដប្រភេទនេះជួនកាលបុក បង្កាន់ដៃស្ពានដែលមាន តម្លៃរាប់លានដុល្លារ ហើយរត់
បាត់ចុងក្រោយថៅកែរបស់ពួកគេ ចូលខ្លួនមកដោះស្រាយយកឡានចេញបាត់ ។ ជួនកាលបុកឡានគេកំពុងតែចតកៀន ថ្នល់ដើម្បីទិញឥវ៉ាន់បណ្ដាល ឲ្យស្លាប់ឯតៃកុងរត់គេចចេញពីរង្វង់ច្បាប់ ។
តើបែបនេះជាការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬ បង្កើនគ្រោះថ្នាក់ចរាចរណ៍ ? ហេស ហេស ការយក
បទបញ្ជាថ្នាក់លើទៅរកស៊ីវាជារឿងចាស់ល្មមបញ្ចប់ហើយ ។ គិតសព្វៗទៅមានតែចាប់កញ្ចក់ និង ចាប់មួកទេដែល
អាចកាតបន្ថយគ្រោះថ្នាក់ចរាចរបានចំជាមានភាពវាងវៃមែន ។

អត្ថបទដែលជាប់ទាក់ទង