ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គយ ដាក់ឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទឆ្លាតវៃ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ លើបង្កាន់ដៃពន្ធយានយន្តនាំចូល

55


ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីការសម្រេចដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទឆ្លាតវៃ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវលើបង្កាន់ដៃពន្ធយានយន្តនាំចូល ក្នុងប្រពន្ធអនឡាញ Apple App Store និងGoogle Play Store ។

បើសេចក្តីជូនដំណឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលដល់ការផ្ទៀងផ្ទាត់ អនុលោមភាពនៃបង្កាន់ដៃពន្ធយានយន្តនាំចូល ដែលបានបោះពុម្ពចេញពីប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) និងប្រព័ន្ធអេឡិកត្រូនិកគយ (e-Customs) មានបំពាក់នូវ QR Code អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រេចដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទឆ្លាតវៃសម្រាប់សាធារណជន អាចពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានលើបង្កាន់ដៃពន្ធយានយន្ត ដោយអាចចូលទាញយកនិងដំឡើងកម្មវិធីទូរស័ព្ទឆ្លាតវៃនេះ ពីក្នុងប្រព័ន្ធអនឡាញ App Store (ប្រតិបត្តិការ iOS) និង Play Store (ប្រតិបត្តិការ Android) ដែលមានឈ្មោះថា Vehicle Document Verification ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

អត្ថបទដែលជាប់ទាក់ទង