ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និង ប្រព័ន្ធគ្រប់គ្រង

43


សៀមរាប៖ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូល និងនីតិវិធីនៃការស្នើសុំបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ” របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅសាលសន្និសិទ នៃសណ្ឋាគារ សុខាសៀមរាប នាព្រឹកថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចស្វាគមន៍របស់ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្តសៀមរាប បានគូសបញ្ជាក់ថា អង្គសិក្ខា សាលានេះ ធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់ពីការយល់ដឹងរបស់ក្រុមហ៊ុន ដើមី្បធានាការបំពេញកាតព្វកិច្ចសារពើពន្ធ ឲ្យបានត្រឹមត្រូវតាម ច្បាប់ និង បទប្បញ្ញត្តិ ស្តីពីពន្ធដារ ដើមី្បជាមូលដ្ឋានឲ្យអគ្គនាយកដ្ឋានពន្ធដារ ផ្តល់ជាវគ្គបណ្តុះ បណ្តាលជាក្រុម ឲ្យចំគោលដៅ ។

លោក ទៀ សីហា ក៏បានលើកឡើងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងបំណងផ្សព្វផ្សាយ អំពីកាតព្វកិច្ចសារពើពន្ធ ក៏ដូចជាយន្តការថ្មីៗ ដែលដាក់ចេញដោយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជូន សិក្ខាកាមទាំងអស់ បានជ្រាប និងចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ ចំពោះធុរៈជនប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមក៏ បានធ្វើការអំពាវនាវដល់បងប្អូនដែលប្រកបអាជីវកម្ម សូមចូលរួមក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និង បង់ពន្ធទាំងអស់គ្នា ឲ្យបាន ខ្ជាប់ខ្ជួន ។ ខណៈដែលរាជរដ្ឋាភិបាលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ យើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រនិងលើកស្ទួយតាមរយៈការបង់ពន្ធនេះ ។

ក្នុងនោះដែរ លោកគង់ វិបុល អគ្គនាយកពន្ធដារ ក៏បានលើកនូវគន្លឹះសំខាន់ៗជាគោលមួយចំនួន នៃយុទ្ធសាស្ត្រកៀងគរចំណូល ចំនួន​ ៥ចំណុច នៃការកំណែទម្រង់របស់ពន្ធដារ ដែលជាផែនការយុទ្ធសាស្ត្រ និង ផែនការប្រតិបត្តិរបស់ពន្ធដារ គឺមានមុខងារស្នូលចំនួន៥ លើការពង្រឹង និងកែលម្អរក្នុងការចុះបញ្ជីអ្នក ជាប់ពន្ធឲ្យបានល្អ , ការពង្រឹងផ្តល់សេវាអ្នកជាប់ពន្ធឲ្យបានល្អ , ការរៀបចំកែលម្អរនៃការចាត់ចែងសេចក្តីប្រកាសបង់ពន្ធ ឲ្យអ្នកជាប់ពន្ធឲ្យបានល្អប្រសើរ និង រៀបចំកែលម្អរការធ្វើវិសោទនកម្មឲ្យបានល្អ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ និង ពង្រឹងវប្បធម៌នៃការ បង់ពន្ធ ។ ម៉្យាងទៀតស្នូលមួយទៀត លើការប្រមូលបំណុល និង បណ្តឹងតវ៉ា ព្រមទាំងផែនការយុទ្ធសាស្ត្រមុខងារគាំទ្រ ការពង្រឹង ការគ្រប់គ្រងរចនាសម្ព័ន្ធ និង បណ្តុះបណ្តាលធនធានមនុស្ស និង ត្រូវធ្វើការកែលម្អររចនាសម្ព័ន្ធពន្ធដាររបស់ខ្លួន ដែលជាកត្តាសំខាន់នៃកំណែទម្រង់នោះ គឺការដាក់ឲ្យប្រើប្រាស់ និង អនុវត្តនូវប្រព័ន្ធព័ត៌មានវិទ្យា ដែលជាជំនួយដ៏ល្អលើការងារពន្ធដារ ។

លោកគង់ វិបុល ក៏បានគូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ គឺជាការចែករំលែកនូវចំណេះដឹង និង បទពិសោធន៍ល្អៗ ដល់បងប្អូនជាពាណិជ្ជករ អាជីវករជាតិ អន្តរជាតិ និង បណ្តាក្រុមហ៊ុន សហគ្រាស ។ លោកក៏បានធ្វើការផ្តាំផ្ញើ ដល់អង្គសិក្ខាសាលាទាំងមូល សំខាន់មន្ត្រីសាខាពន្ធដារមកពីរាជធានី ខេត្ត បានទទួលចំណេះដឹងទាំងនេះ យកទៅធ្វើការផ្សព្វផ្សាយបន្តដល់អ្នកជាប់ពន្ធ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង