ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រថយន្ដFUSOបុករ​ ថយន្ដCam​ry​ ពី​ក្រោយ​ខ្ទៀ​តទៅប៉ះរថយន្ដមួយគ្រឿង​ទៀត​ បណ្ដាលឲ្យ​រងបួស​មនុស្ស​៥នាក់​

22

ខេត្តកំពង់ស្ពឺ​ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលាម៉ោង៨និង២៥នាទី​ លើផ្លូវជាតិលេខ​ ៤ ចន្លោះ​គីឡូម៉ែត្រ ៤២-៤៣ ចំណុចភូមិចំបក់ ឃុំវ​ល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយ​ន្ត ១គ្រឿង​ ម៉ាក​ FUSO ពណ៌ត្រួយចេក ផ្លាកលេ​ខព្រះសីហនុ 3A.1517 អ្នកបើកបរបានចុះរត់បា​ត់​ បើកបរពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានបុករថយន្ត​ Camryពីក្រោយ​ ពណ៌ស្លែ ផ្លាកលេខភ្នំពេញ 2B.6561 អ្នកបើកបរឈ្មោះ អ៊ុកឈួនភេទប្រុសអាយុ​៤៨ឆ្នាំ​រួមដំណើរមនុស្ស​ចំនួន ៤នាក់ ស្រី ៣នាក់​ អ្នកទាំង ៥ រស់នៅ​ភូមិបឹ​ងរុន ឃុំសីឡូត​ ស្រុកសីឡូត ខេត្តបាត់ដំបង​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រថយន្ត​TOY​O​TA Camry បានខ្ទៀតទៅប៉ះរថយន្ត ១គ្រឿងទៀត​ ម៉ាកហ្វ្រាយឡែនន័រ​(FREIGHT​LIN​E​R​) ពណ៌ត្រួយចេក ស្លាកលេខព្រះសីហនុ 3A.7​7​79 អ្នកបើកបរមិនស្គាល់ឈ្មោះ​ ចុះរត់បាត់​ដែល​កំពុងបើកបរពីកើតទៅលិច បណ្តាលឲ្យអ្នកជិះរថ​យន្ត​ toyota camry រងរបួសស្រាលទាំង ៥នា​ក់ សមត្ថកិច្ច​ចរាចរណ៍​បានបញ្ជូនទៅពេទ្យសម្ភពអ៊ុំសារ៉នកំពង់ស្ពឺ​។ មូលហេតុ​ មកពីរថយន្ដFUSO បើកបរឆ្វេសប្រហែសទើបបណ្ដាលឲ្យបុករថយ​ន្ដ​ toyota camry ពីក្រោយពេញទំហឹង។ ​
បច្ចុប្បន្ន​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​រថយន្តចំនួន ៣​ គ្រឿង ត្រូវ​បាន​យកមករក្សាទុក នៅអធិការ​ដ្ឋា​ននគរបាល​ស្រុក​សំរោង​ទង​ បណ្ដោះអាសន្ន​រង់ចាំ​​ ជំនាញ​កសាងសំណុំ​រឿង​ចាត់ការតាមនីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង