ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្ដមសេនីយ៍ឯក ស ថេត ឲ្យលុបបំបាត់ចោលទាំងស្រុង ប៉ូលិសពួនចាំស្ទាក់ចាប់ល្មើសចរាចរណ៍

34


ភ្នំពេញ៖ ឧត្ដមសេនីយ៍​ឯក ស ថេត បានថ្លែងថា ជឿ​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នក​ធ្វើ​ដំណើរ​មិន​តិច​នាក់​ទេ ធ្លាប់​ភ្ញាក់​ព្រើត ឡើង​ព្រលឹង​ចុះ​ទៅ​ដក​ព្រលិត​ឲ្យ​តែ​ពេល​សមត្ថកិច្ច​ពួន​ចាំ​ស្ទាក់​ម្ដងៗ ។

​បើ​តាម​ទំព័រ​ហ្វេសប៊ុក ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ និងជាស្នងការនគរបាលរាជាធានីភ្នំពេញ បានថ្លែងថា
មូល​ហេតុ​ដែល​ប៉ូលិស​ពួន​ចាំ​ស្ទាក់ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ល្មើស​នឹង​ចរាចរណ៍​ឃើញ​ហើយ ជិះ​គេច​ទាន់ ទើប​ពួន​ៗ​ក្បែរ​ដើម​ឈើ ហើយ​ចេញ​ផ្លុំ​កញ្ចែ​ច្រាច់​តែ​ម្ដង។ តែ​ពេល​នេះ​លែង​មាន​សកម្មភាព​ប៉ូលិស​ពួន​ស្ទាក់​ចាំ​ចាប់​ទៀត​ហើយ។
ក្នុង​ចំណោម​គោលការណ៍​ជា​ច្រើន​ចំណុច ដែល​មាន​ចែង​នៅ​ក្នុង​តួនាទី​របស់​ក្រុម​អន្តរាគមន៍​ពិសេសដោះ​ស្រាយ​រឿង​កកស្ទះ​នៅ​ភ្នំពេញ ​ដែល​ទើប​តែ​បង្កើត​ឡើង​ ក៏​បាន​ដាក់​ចេញ​មួយ​ចំណុច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​លុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍ ពី​សំណាក់​សមត្ថកិច្ច។

លោកស្នងការបាននិយាយថា “សម្រេចបង្កើតក្រុមអន្តរាគមន៍ពិសេស សម្រាប់ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍​ចំនួន៣ក្រុម​ ដោយមានការឯកភាពពីគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ក្រុមនេះ​ នឹងចល័តទៅគ្រប់គោលដៅ ដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ។ ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ​។ ​ សុំឲ្យកម្លាំងសម្រួលចរាចរណ៍ ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ​ មិនត្រូវឈរលើថ្នល់មើលការកកស្ទះឡើយ។ ត្រូវជិះម៉ូតូចល័ត ទៅគ្រប់កន្លែងដែលស្ទះ​ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ។ ត្រូវត្រៀមខ្លួនជានិច្ច នៅតាមច្រកចេញរាជធានីភ្នំពេញ នៅពេលមានពិធីបុណ្យជាតិសំខាន់ៗ។ ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ដើម្បីចាប់អ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍។ នឹងមានបំប៉នវគ្គសិក្សា ដល់មន្រ្តីនគរបាលចរាចរណ៍។ មិនត្រូវពិន័យលើសការកំណត់។ មិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា។ ត្រូវកែជាបន្ទាន់នៅ ពេលពលរដ្ឋបត់ស្តាំទោះស្តុបឡើងពណ៌ក្រហមក៏ដោយ​ មិនត្រូវពិន័យឡើយ”៕

អត្ថបទដែលជាប់ទាក់ទង