ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ជាមួយ អាវុធខ្លីម៉ាកឡុក

24

ស្រុកអង្គស្នួល៖ មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ជាមួយនឹងកញ្ចប់ថ្នាំញៀន អាវុធខ្លី០១ដើមម៉ាកឡុក។

បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក មាន សំណាង បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង ២០និង១០នាទី ទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងសម្របសម្រួលនីតិវិធី ដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បូកជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានចូលរួមសហការនឹងមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ សូរិទ្ធី សត្យា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា មានទីលំនៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្ត កណ្តាល ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុញៀនចំនួន០២កញ្ចប់ ទូរសព្ទដៃ ០១គ្រឿង អាវុធខ្លី០១ដើម ធន់ឡុុក (ចិន) បង់០២ និងគ្រាប់មួយទៀត។ បង់កាំភ្លើងវែងអឹមសីចំនួន០១ និងគ្រាប់មួយចំនួន រថយន្ត០១គ្រឿង ជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនទៅមន្ទីរគ្រឿងញៀន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង