ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ក្រាន្ត​ខេត្តបន្ទាយ​មាន​ជ័យ​ ឆ្នាំ​២០១៩​​ នឹងមានតុបតែង​រចនា​ខុស​ប្លែក​ និង​សប្បាយ​ជាង​បណ្តា​ឆ្នាំ​មុនៗ​

56


ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ​សង្ក្រាន្ត​ ឆ្នាំ​២០១៩​នេះ​ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​​ នឹង​មានការ​រៀបចំ​តុបតែង​រចនា​ខុស​ប្លែក​ និង​សប្បាយ​ជាង​បណ្តា​ឆ្នាំ​មុនៗ​ ពិស​ស​ក៏​មានការ​រៀបចំ​ឲ្យ​មានការ​លែង​ល្បែង​កម្សាន្ត​ប្រជា​ប្រី​យ៍​ជា​ច្រើន​ប្រភេទ​ នឹង​មានការ​ប្រគំ​តន្ត្រី​រាំ​លែង​កម្សាន្ត​មានការ​បាញ់​ទឹក​ពេញ​រយ​:​ពេល​បី​ថ្ងៃ​ពេញ​ផង​ដែរ​ ។​

លោក​ ស​ សុខា​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ រួម​នឹង​ប្រតិភូ​ក្រុមការងារ​ (​សស​យក​)​ បាន​អញ្ជើញ​ជា​អធិបតីភាព​នៅ​ក្នុង​កិច្ចប្រជុំ​ ត្រៀម​រៀបចំ​សង្ក្រាន្ត​ ខេត្តបន្ទាយ​មាន​ជ័យ​ ឆ្នាំ​២០១៩ខាង​មុខ​នេះ​​ ដែល​មានការ​ចូលរួម​ពី​ លោក​ សួន​ បវរ​ អភិបាល ​នៃ​គណ​អភិបាលខេត្ត​លោក​ ប៉ោ​ វ​ណ្ណាត​ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ បណ្តា​មន្ទី​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ ។​ កិច្ចប្រជុំ​បាន​ប្រារព្ធ​ធ្វើ​នៅ​សាល​ប្រជុំ​សាលាខេត្ត​ នា​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ ។​

លោក​ ស​ សុខា​ បានថ្លែងថា “ព្រឹកនេះ ខ្ញុំ និងឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកំលាំង និងប្រធាន អនុប្រធាន តំណាងស្រុក ក្រុង សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រជុំពិភាក្សា ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តបន្ទាយមានជ័យ ឆ្នាំ២០១៩នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ”។

ដោយ​ក្នុង​នោះ​ ក៏​នឹង​មានការ​រៀបចំ​រក្សា​សន្តិសុខ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លែង​កំសាន្ត​ទាំង​បី​ថ្ងៃ​នៅ​បរិ​វេន​សួន​មាន​ជ័យ​ ដែល​ជា​បេះដូង​សម្រាប់​បងប្អូន​អ្នក​បន្ទាយ​មាន​ជ័យ​ ហើយ​ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​អ​ធិ​តី​ដ៏​ខ្ពង់ខ្ពស់​ ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ និង​លោកស្រី នៅ​ក្នុង​ថ្ងៃ​សង្ក្រាន្ត​ផង​ដែរ​ ។​

សូម​បញ្ជាក់​ថា​ ៖​ សម្រាប់​ខេត្តបន្ទាយមានជ័យ​បាន​រៀបចំ​កម្ម​ពិធី​សង្ក្រាន្ត​ រយៈពេល​៤​លើក​រួច​មក​ហើយ​ ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ​ នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ សម្រាប់​ការ​រៀបចំ​សង្ក្រាន្ត​ថ្នាក់​ខេត្ត​ ដោយនៅ​ឆ្នាំ​២០១៨​កន្លង​ទៅ​ មានការ​ចូលរួម​ពី​បងប្អូន​ជាង​១១​ម៉ឺន​នាក់​ ។​
​ជាមួយ​គ្នា​នោះ​តាម​ការ​បញ្ជាក់​ពី​ក្រុមការងារ​ ស​ ស​ យ​ ក​ ខេត្ត​ បាន​បញ្ជាក់​ថា​ ៖​ ឆ្នាំ​២០១៩​នេះ​ អាច​មានការ​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុនៗ​ ដោយ​យើង​មានការ​រៀបចំ​ឲ្យ​សម​ស្រប​ទៅ​តាម​លក្ខណៈ​ថ្នាក់​ជាតិ​ទាំង​ការ​រៀបចំ​ និង​ការ​លែង​កំសាន្ត​ ការ​ប្រគុំ​តន្ត្រី​មាន​ទាំង​កីឡាប្រដាល់​ នឹង​មានការ​រៀបចំ​ឲ្យ​មានកម្ម​ពិធី​លែង​កំសាន្ត​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

ដោយនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​មានការ​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​នេះ​ចំនួន​៣​កន្លែង​ មាននៅ​ប្រាសាទបន្ទាយឆ្មារ​ ក្រុង​ប៉ោយ​ប៉ែ​ត​ និង​រៀបចំ​កម្ម​ពិធី​ធំ​នៅ​បរិ​វេន​សួន​មាន​ជ័យ​(​អតីត​វេទិការ​ចាស់​)​ ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី​សោភ័ណ​ ៕​

អត្ថបទដែលជាប់ទាក់ទង