ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតែងតាំង លោក ឃួង ស្រេង ជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

335

ភ្នំពេញ៖ ប្រកាសតែងតាំង លោក ឃួង ស្រេង ជាប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងការអនុវត្តសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិប ណ្ឌិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។
ក្នុងនោះសាខាការបាទក្រហមកម្ពុជា បានសម្រេចរៀបចំប្រកាសតែងតាំងប្រធាន~អនុប្រធាន និងប្រធានកិត្តិយស កិត្តិយស សមាជិក សមាជិកាគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមការងារកាកបាទក្រហម ដើម្បីឆ្លើយតបទៅនឹងតម្រូវការដឹកនាំរបស់សាខាកាកបាទក្រហមរាជធានីភ្នំពេញ ។

ពិធីប្រកាសនេះ ធ្វើឡើងក្រោមវត្តមាន លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីកាកបាទ ក្រហមរាជធានី ជាច្រើនរូបទៀត ។

យោងតាមសេចក្តីសម្រេច លេខ០០៦ កក្រក.ធធ.ចត បានប្រកាសតែងតាំង លោក ឃួង ស្រេង អភិបាលរាជធានី ជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមរាជធានី និងសេចក្តីសម្រេច លេខ០០៧ កក្រក.ធធ.ចត បានប្រកាសតែងតាំងលោក ម៉ប់ សារិន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមរាជធានីភ្នំពេញ អាណត្តិទី៥ ជំនួសលោក ឃួង ស្រេង ។

ជាមួយគ្នានេះ លោក ឃួង ស្រេង តាងនាមប្រធានសាខាកាកបាទក្រហមរាជធានី ក្នុងអាណត្តិទី៥នេះ ដើម្បីជាសក្ខីភាព ក្នុងការបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ជាពិសេសការផ្តល់សេវាកម្មជួយជនរងគ្រោះ ប្រកបដោយជោគជ័យនោះ បានធ្វើការប្តេជ្ញាចិត្តប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះ ទាំង៧ប្រការ របស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។

ក្នុងឱកាសនោះដែរ លោកស្រី ឃួន សុដារី បានសម្តែងសេចក្តីសាទរ ក្នុងការរៀបចំរចនាសម្ព័ន្ឋ កាកបាទក្រហមកម្ពុជា និងជំរុញដល់សាខាកាកបាទក្រហមរាជធានីភ្នំពេញ ត្រូវបន្តភារកិច្ច និងខិតខំបម្រើការងារមនុស្សធម៌ អោយសមថា កាកបាទក្រហមកម្ពុជា គឺជាជំនួយការមនុស្សធម៌ដល់រាជរដ្ឋាភិបាល និងជាជំនួយការ ក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង