ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុំទាន់មានការចាប់ផ្សឹក ព្រះចៅអធិការវត្តច្បារអំពៅ ហើយឲ្យ បញ្ឈប់ការ Live វីដេអូ មានសង្ឃដីកា ពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ

64

ភ្នំពេញ៖  ដោយមានសម្របសម្រួល ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដោយសម្រេចថាឲ្យ ព្រះតេជគុណ ហោ សុខុន ចៅអធិការ វត្តច្បារអំពៅ ឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ។

លោក ផន ដាវី ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ពុំទាន់មានការចាប់ផ្សឹកព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ដូចការចុះផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ ប៉ុន្តែគ្រាន់តែមានការសម្របសម្រួលជាមួយព្រះតេជគុណ ហោ សុខុន តែប៉ុណ្ណោះ។

លោក ផន ដាវី បានបញ្ជាក់ថា នៅមុននេះបន្ដិចមានការសម្របសម្រួលមួយ ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា, គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដោយជួបជាមួយព្រះតេជគុណ ហោ សុខុន នៅក្នុងវត្តច្បារអំពៅ ដោយស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិតទៅទៀត។

បើតាមផេកហ្វេសប៊ុកមរតកជាតិ បានឲ្យដឹងថា ”
ក្រោយមានការសាកសួរតាំងពីម៉ោងជាង២រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩មកនេះ គណៈកម្មការចម្រុះបានសម្រេចជាបណ្តោះអាសន្ន ឲ្យគុណម្ចាស់ហោ សុខុន ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណា នាំឲ្យមានភាន់ច្រឡ និងឲ្យធ្វើឃ្លីបផ្សព្វផ្សាយព័ត៌មានឡើងវិញ ប្រាប់ទៅសាធារណជន ដោយធ្វើយ៉ាងណាកុំឲ្យមានការភាន់ច្រលំបន្តទៀត។
បញ្ជាក់៖ គិតត្រឹមម៉ោង៥ល្ងាចនេះ មិនមានការចាប់ផ្សឹក ព្រះតេជគុណ ហោ សុខុនទេ”។

ក្រោយពីមានការសម្របសម្រួលរួចហើយ ព្រះតេជគុណ ហោ សុខុន បានទទួលយកការណែនាំរបស់អាជ្ញាធរ ព្រមទាំង Live វីដេអូឡើងវិញពាក់ព័ន្ធករណីដដែលនេះ កុំឲ្យមានការយល់ច្រឡំតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង