ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីវ័យ៥០ម្នាក់បេីករថយន្តលុចសុីសផ្ទុះកង់មុខរេចង្កូត បុកទ្រូងពុះចែកផ្លូវអស់ចំនួន៣កង់

56

ភ្នំពេញ : ស្រ្តីម្នាក់វ័យ៥០ឆ្នាំបេីករថយន្តលុច្សសីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២V-៥៧៩៨សុខៗស្រាប់តែរេចង្កូតទៅបុកក្បាលព្រួញទ្រូងពុះចែកផ្លូវអស់ចំនួន៣កង់ហេីយក្បាលព្រួញរំលំទៅប៉ះរថយន្តនីសាន់ណាវ៉ារ៉ា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២AK-៦៨១៩បណ្ដាលខូចខាតបែកកាងខាងឆ្វេងហេតុការនេះកេីតឡេីង កាលវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំវ២០១៩នៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពពត៍មានពីសមត្ថកិច្ចវាស់វែងខណ្ឌបានអោយដឹងថាស្រ្តីបេីករថយន្តបង្កហេតុមានឈ្មោះ គង់ ភក្ដី ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅដោយមុនកេីតហេតុគាត់បេីករថយន្តលុចសុីសតាមផ្លូវជាតិលេខ២ក្នុងទិសដៅពីត្បូងមកជេីងលុះមកដល់ចំណុចកេីតហេតុមិនដឹងមូលហេតុរថយន្តស្រាប់តែផ្ទុះកង់មុខខាងឆ្វេងទេីបរេចង្កូតជ្រុលទៅបុកក្បាលព្រួញពុះចែកផ្លូវក្បាលព្រួញក៏រលំទៅប៉ះរថយន្តនីសាន់ណាវ៉ារ៉ា ពណ៌ប្រផេះ មួយគ្រឿងទៀតដែលបេីកបញ្ច្រាស់ទិសគ្នាបណ្ដាលខូចខាតបែកកាងមុខហេីយចំណែករថយន្តបង្កដាច់កាឡេនិងធ្លាយប្រេងបេីកទៅមុខលេងរួចក្រោយកេីតហេតុឃាត់ស្រ្តីសាកសួរនាំនិងបានចេញថ្លៃខូចខាតរថយន្តនីសាន់បញ្ចប់រឿង ។

សមត្ថកិច្ចផ្នែកជំនាញបន្តថាក្រោយកេីតហេតុដោយភាគីខាងស្រ្តីបេីកបររថយន្តលុចសុីបានសងសំណងទៅរថយន្តនីសាន់មែនតែការខូចខាតទ្រូងផ្លូវចំនួន៣កង់ជាសម្បត្តិរដ្ឋក៏ប្រគល់ទៅខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាាជធានីភ្នំពេញមកស្ទួចយករថយន្តបង្កហេតុទុករងចាំធ្វេីការដោះស្រាយពេលក្រោយពេលវាយតំលៃខូចខាតបាន ។

អត្ថបទដែលជាប់ទាក់ទង