ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ ដែលធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ

14

ភ្នំពេញ៖ ករណីលួច មានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ចាប់បុរសម្នាក់ ដែលធ្វើសកម្មភាព នៅថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង២០ម៉៣០នាទី នៅផ្លូវលំ ​​ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ហើយត្រូវចាប់ខ្លួននៅថ្ងៃទី១១កុម្ភៈ។

ជនសង្ស័យឈ្មោះ នៅ ចាន់ណា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ​​សង្កាត់ អូរបែកក្អម​ ខណ្ឌ សែនសុខ រាជធានី​ភ្នំពេញ មុខរបរ ជាងពិដាន (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ​ ។
​​ជនរងគ្រោះឈ្មោះ សុំ សុផាត ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ។ សម្ភារៈបាត់បង់ ៖ ទូរស័ព្ទដៃម៉ាកអាយហ្វូនសិច ពណ៍ខ្មៅ ចំនួន០១គ្រឿង ។
​ដំណើររឿង ៖ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង២០ម៉៣០នាទី ជនសង្ស័យឈ្មោះ រស្មី និង បក្សពួកម្នាក់ ទៀតមិនស្គាល់ឈ្មោះ បានហៅម៉ូតូកង់បីឥណ្ឌារបស់ជនរងគ្រោះឈ្មោះ សុំ សុផាត ជិះចេញពីផ្សារស្ទឹងមានជ័យថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ មកជួបបក្សពួក០៣នាក់ទៀតឈ្មោះ នៅ ចាន់ណា , ឈ្មោះ រីករាយ និង ម្នាក់ទៀតមិនស្គាល់ឈ្មោះ ដែលឈរចាំនៅចំណុចផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ពេលមកដល់ជនរងគ្រោះឈ្មោះ សុំ សុផាត បានឈប់ម៉ូតូកង់បី ស្រាប់តែជនសង្ស័យឈ្មោះ នៅ ចាន់ណា បានស្រែកប្រាប់ឲ្យបក្សពួកឈ្មោះ រស្មី ដែលកំពុងជិះលើម៉ូតូកង់បីឲ្យឆក់យកទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសិច ពណ៍ខ្មៅ (របស់ជនរងគ្រោះដែលដាក់នៅក្បែរចង្កូតម៉ូតូសម្រាប់មើលគីឡូម៉ែត្រ) ពេលនោះឈ្មោះ រស្មី បានឆក់យកទូរស័ព្ទដៃនោះ ហើយជនសង្ស័យទាំង០៥នាក់ឈ្មោះ នៅ ចាន់ណា , ឈ្មោះ រស្មី , ឈ្មោះ រីករាយ និង ០២នាក់ទៀតមិនស្គាល់ឈ្មោះ បាននាំគ្នារត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះឈ្មោះ សុំ សុផាត ក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ឲ្យចាត់ការតាមច្បាប់ ។ លុះមកដល់ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង០៩ម៉៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នៅ ចាន់ណា ​ដែលកំពុងដើរ តាមផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ចំណែកបក្សពួកជនសង្ស័យ០៤នាក់ទៀតឈ្មោះ រស្មី , ឈ្មោះ រីករាយ និង ០២នាក់ ទៀតមិនស្គាល់ឈ្មោះ បាននាំគ្នារត់គេចខ្លួនបាត់ ។
​បច្ចុប្បន្នជនសង្ស័យឈ្មោះ នៅ ចាន់ណា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង