ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង កែវ វាសនា ទើបតែ​សាងសង់ វិឡាថ្មី ធ្វើឲ្យមហាជនចាប់អារម្មណ៏ខ្លាំង

17

ភ្នំពេញ ៖ បន្ទាប់ពីបានមុខពីវិស័យសិល្បៈអស់ពេលមួយរយៈ ពេលនេះតារាចម្រៀងលោកកែវ វាសនា ក៏ប្រកាសឈានចូលនៅក្នុងទ្រនំផលិតកម្មសាន់ដេដដែល ជាមួយនឹងចម្រៀងថ្មី ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលគ្រប់គ្នា។
ចំណែកសុភមង្គលនៅក្នុងគ្រួសាររបស់ តារាចម្រៀងដ៏មានប្រជាប្រិយភាពលោកកែវ វាសនា ត្រូវបានអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ក្រោយឃើញអ្នកទាំង២តែងតែបង្ហាញភាពផ្ហែមល្ហែម ភាពកក់ក្តៅ និងការមើលថែ ពីគ្នាទៅវិញទៅមក ទោះបីជាបច្ចុប្បន្ននេះពួកគេមាន កូន២រួចមកហើយយ៉ាងណាក្តី។
តែអ្វីដែលកាន់តែពិសេសជាងនេះនោះគឺ ក្រៅពីជីវិតដ៏មានសុភមង្គល ឃើញថាតារាប្រុសរូបនេះ ក៏មានជីវិតឯកជនកាន់តែ ធូរធារជាងមុន មានផ្ទះទ្រនំស្កឹមស្កៃរស់នៅ និងប្រើប្រាស់រថយន្តទំនើបៗជិះជាប្រចាំថ្ងៃផងដែរ ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្រាប់តែលេចនូវរូបរាងផ្ទះវីឡាមួយទៀតរបស់លោក ដែលកំពុងស្ថិតនៅក្នុងការសាងសង់ ដោយផ្ទះមួយនេះពិតជាធំ អបជាមួយនឹងម៉ូតរចនាដែលធ្វើឡើងស្អាត ទោះបីជាផ្ទះនេះមិនទាន់ធ្វើរួចរាល់១០០ភាគរយយ៉ាងណាក្តី។
បន្ទាប់ពីបានឃើញផ្ទះដ៏ធំមួយនេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់លោកគ្រប់គ្នា ដែលខិតខំរកស៊ីទាំងប្តី និងប្រពន្ធមិនថាថ្ងៃយប់ទម្រាំបានជីវិតដ៏ឡូយឆាយមកដល់បច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង