ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​បែន​ដឹក​ បុក​ជាមួយ​រថភ្លើង​ នៅ​ខេត្ត​ព្រះ​សីហ​នុ​

16


​ព្រះ​សីហ​នុ​៖​​ រថភ្លើងមានល្បឿនយឺតបែបនេះហើយនៅតែមានគ្រោះថ្នាក់ចរាចរ ចុះទម្រាំរថភ្លើងមានល្បឿនលឿនទៀតនោះតើនឹងមានគ្រោះថ្នាក់ច្រើនយ៉ាងណាទៅ។ ជាក់ស្តែង រថយន្ត​បែន​ដឹក​បុក​ជាមួយ​រថភ្លើង​ បណ្តាល​ឱ្យ​រថភ្លើង​ធ្លាក់​ចេញពី​ផ្លូវដែក​ ឯរថយន្តធ្លាក់ចុះទៅដល់ស្រែ ហើយសំណាង​មិន​បង្ក​ឲ្យ​មាន​មនុស្ស​របួស កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១០​នឹង​១៥​នាទី​ លើ​ផ្លូវដែក​ ត្រង់​ចំណុច​ភូមិ​ព្រែក​ទល់​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍​ អ៊ី​ សុខា​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរ ​បង្ក​ដោយ​ រថយន្ត​បែន​ដឹក​ដី​ ១​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ ទឹកប្រាក់​ គ្មាន​ស្លាក​លេខ​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​ទិស​ដៅ​ពី​លិច​ឆ្ពោះទៅ​ កើត​លុះដល់​ចំណុច​ខាងលើ​បាន​បុក​រថភ្លើង ​ដែល​មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ ឆ្ពោះទៅ​ភ្នំពេញ​ បណ្ដាល​ឲ្យ​ធ្លាក់​ក្បាលរថភ្លើង​ចេញ​ពីលើ​ផ្លូវដែក​។​

​ចំណែក​អ្នកបើកបរ​រថយន្ត ​រត់គេច​ខ្លួន​បាត់​។​ រីឯ​វត្ថុ​តាង​ រថយន្ត​ ១​គ្រឿង​បាន​យក​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ៕

អត្ថបទដែលជាប់ទាក់ទង