ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបដិសេធ នឹង សារព័ត៌មាន នានា ដែល ចុះផ្សាយ ថា កម្ពុជា មាន គម្រោង បង្ហោះ ផ្តា យ រណប

30

ភ្នំពេញ៖ លោក ឈុំ សុជាត អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបដិសេធ នឹង សារព័ត៌មាន នានា ដែល ចុះផ្សាយ ថា កម្ពុជា មាន គម្រោង បង្ហោះ ផ្តា យ រណប របស់ខ្លួន ជា លើកដំបូង នៅ ឆ្នាំ ២០២១។
 
ការបដិសេធ របស់លោក ឈុំ សុជាត គឺធ្វើឡើង ក្រោយពី ទីភ្នាក់ងារសារព័ត៌មាន កម្ពុជា (AKP) និង ក្រសួង ព័ត៌មាន ចុះផ្សាយ ពី ព័ត៌មាន នេះ ដំបូង គេ ដោយ អះអាងថា ជា ការ លើកឡើង របស់លោក ហើយក៏ ត្រូវបាន សារព័ត៌មាន ផ្សេងៗ ក្នុងស្រុក ស្រង់ យកទៅ ចុះផ្សាយ បន្ត ក្នុងនោះ មាន សារព័ត៌មាន ថ្មីៗ ផងដែរ ។ អ្នកនាំពាក្យ រូបនេះ មានការ ងឿងឆ្ងល់ នៅពេល សារព័ត៌មាន ចុះផ្សាយ បែបនេះ ទាំង ដែល លោក មិនបាន និយាយ ។ 

តាមរយៈ សារ លើ ទំព័រ ហ្វេ ស ប៊ុ ក លោក បាន សរសេរ បែបនេះ ថា ៖ «ខ្ញុំមានការងឿយឆ្ងល់បន្តិចដែរ ដែលឃើញសារព័ត៌មានមួយចំនួន បានចុះផ្សាយបន្តគ្នាថា ខ្ញុំបានធ្វើអត្ថាធិប្បាយទាក់ទងនឹង គម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា នាថ្មីៗនេះ។ ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំសូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ ដែលរូបខ្ញុំផ្ទាល់ ក្នុងឆ្នាំ២០១៩នេះ មិនដែលបាននិយាយអំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុងវេទិកាណាមួយទាល់តែសោះ។ ខ្ញុំយល់ថា អ្នកសារព័ត៌មានដែលសរសេររឿងនេះ អាចទំនងមានការភាន់ច្រឡំចំពោះប្រភពដែលផ្តល់ព័ត៌មានខាងលើនេះ»។

សូមបញ្ជាក់ថា AKP នៅ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានផ្សាយថា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានថ្លែងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះថា នៅ ប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជាមានគម្រោងបង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួល ដល់ការគ្រប់គ្រងខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវសន្តិសុខតាម បណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា នៅពេលដែលប្រទេសកម្ពុជាមានប្រព័ន្ធផ្កាយរណបផ្ទាល់ខ្លួននោះ  វានឹង ជួយ សម្រួល ដល់ ការងារ បាន ច្រើន នៅ ក្នុង វិស័យ ការពារ ប្រទេស ពិសេស ការ គ្រប់គ្រង បាន ល្អ លើ ផ្នែក សន្តិសុខ ជាតិ សណ្ដាប់ធ្នាប់ ការ គ្រប់គ្រង បាន ល្អ នូវ សន្តិសុខ តាម បណ្តា ព្រំដែន ជាមួយ ប្រទេស ជិតខាង។ បច្ចុប្បន្ន នេះ បើសិន ត្រូវការ តាមដាន សន្តិសុខ សង្គម ឫ ក៏ បញ្ហា ព្រំដែន គឺ តម្រូវ ទិញ ទិន្នន័យ ពី ផ្កាយ រណប បរទេស ដូច្នេះ រាល់ ការ សម្ងាត់ ខ្លះ ៗ របស់ យើង ពិបាក ក្នុង ការ លាក់បាំង ពី ម្ចាស់ ប្រព័ន្ធ ផ្កាយ រណប របស់ គេ ណាស់ ហើយ ការ ជួល នោះ ក៏ មាន តម្លៃ ខ្ពស់ ថែម ទៀត។
គម្រោងនេះគឺជាការ លើក ឡើង រវាង ក្រុមហ៊ុន រ៉ូ យ៉ា ល់ គ្រុប របស់ អ្នកឧកញ៉ា គិត ម៉េ ង និង ក្រុមហ៊ុន មួយ របស់ ប្រទេស ចិន ក្រោម ការ សម្របសម្រួល ដោយ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលគ្រោង នឹង បង្ហោះ ប្រព័ន្ធ ផ្កាយ រណប នៅ ក្នុង ឆ្នាំ ២០២១ ខាង មុខ នេះ។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា ទំហំ វិនិយោគ នៃ ការ បាញ់ បង្ហោះ ផ្កាយ រណប ផ្ទាល់ខ្លួន របស់ ម្ពុ ជា នេះ អាច មាន ទឹកប្រាក់ ប្រមាណ ជា ១៥០ លាន ដុល្លារអាម៉េរិក ដែលជា ការ វិនិយោគ រួម គ្នា រវាង ក្រុមហ៊ុន រ៉ូ យ៉ា ល់ គ្រុប និង រាជរដ្ឋាភិបាល កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង