ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋអ្នកលក់ដូរ២នាក់ យកសំរាមបោះចូលក្នុងទឹកទន្លេ ជាអំពើដ៏លាមក មិនចេះស្រឡាញ់បរិស្ថាន

29

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការបង្ហោះវីដេអូមួយលើបណ្តាញសង្គម ករណីប្រជាពលរដ្ឋអ្នកលក់ដូរ២នាក់ បានយកសំរាមបោះចូលក្នុងទឹកទន្លេ នាពេលថ្មីៗនេះ ត្រូវបាន អភិបាលខេត្តកំពង់ចាម ប្រតិកម្មថា នេះជាអំពើដ៏លាមកបំផុត​ ហើយលោកបានស្នើឲ្យពលរដ្ឋទាំងអស់គ្នាចូលរួមដើម្បី បរិស្ថានយើងល្អ​ សុខភាពយើងល្អ​ កិត្តិយលយើងល្អ​ ។

លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១១កុម្ភៈនេះបានសរសេរលើផេកហ្វេសប៊ុកថា ” ខ្ញុំ បានឃើញការបង្ហោះមួយនេះ​ មិនដឹងថា អ្នកបង្ហោះបានមកពីការពិត​ ឬការរៀបចំ​ នៅកន្លែងណា​ ពេលណា​ នោះទេ​ តែរូបភាពនេះពិតជាបានបង្ហាញនូវអំពើដ៏លាមកបំផុត​ ។​ បើយើងជាខ្មែរដូចគ្នា​ សូមចូលរួមថែរក្សា​ បរិស្ថានយើងទាំងអស់គ្នា​ កុំចេះតែបន្ទាស​ អ្នកបោះក៍ខ្មែរ​ អ្នកសំអាតក៍ខ្មែរ​ អ្នកបន្ទោសក៍ខ្មែរ​ អ្នកទទួលខុសត្រូវក៍ខ្មែរ​ អាក្រក់ឬល្អគឺខ្មែររបស់យើង​ ។​ចូលរួមបានទាំងអស់គ្នា​ បរិស្ថានយើងល្អ​ សុខភាពយើងល្អ​ កិត្តិយលយើងល្អ​ ទេសចរណ៍ពេញចិត្ត​ ជីវភាពយើងល្អប្រសើរ​ …។​ ខ្មែរអាចធ្វើបាន”។

បន្ទាប់ពីមានការផ្សាយព័ត៌មាននោះមក លោក​ ឈឿន​ ប៊ុនឆន​ មន្ត្រីនគរបាលមួយរូប​ បានអះអាងថា​ រូបវីដេអូនេះ​ គឺជាសកម្មភាពអ្នកលក់ដូរនៅខាងសង្កាត់ស្វាយរលំ​ មិនមែននៅសង្កាត់អន្លង់ចិនទេ។

លោកបន្តថា ” ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមានស្រុកកំណើតនៅឃុំកោះអន្លង់ចិន បច្ចុប្បន្នសង្កាត់កោះអន្លង់ចិន។ មើលវីដេអូនេះភ្លាម ខ្ញុំដឹងថា គឺកំពង់ចម្លងពីសង្កាត់ស្វាយរលំ ទៅសង្កាត់កោះអន្លង់ចិនចំណុចក្បាលកោះ ប៉ុន្តែវាគឺខាងដីសង្កាត់ស្វាយរលំនោះទេ ដែលប្រជាជនកំពុងបោះសំរាមចោល ហើយបុគ្គលដែលបានបោះសំរាមនេះ ក៏មិនប្រជាជនរស់នៅលើដីកោះអន្លង់ចិនដែរ ។ បញ្ហាបោះសំរាមចូលទន្លេនេះ មិនទើបកើតឡើងថ្មីៗនេះទេ គឺមានច្រើនឆ្នាំមកហើយ ប៉ុន្តែប្រជាជនលើកោះអន្លង់ចិនភាគច្រើនមិនទម្លាប់អាក្រក់បែបនេះទេ “៕

អត្ថបទដែលជាប់ទាក់ទង