ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី០៦

20

​ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី០៦ ឆ្នាំ២០១៩បានចាប់ នៅទីលានសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ ។
​ការប្រកួតបានចាប់ផ្ដើមតាំងពីថ្ងៃទី៨មកនោះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី១០កុម្ភៈ ។ព្រឹត្តិការណ៍ឧបត្ថម្ភទាំងស្រុងដោយសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ព្រឹត្តិការណ៍នេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន៩០រូប ក្នុងនោះមាន២៥រូបជាកីឡាការិនី ។មានក្លិបចំនួន៦ចូលរួមគឺ ក្លិបក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លិបខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង អង្គការមិត្តសម្លាញ់ និងក្លិប ជប៉ុន។
ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៧ រួមមាន៖ វិញ្ញាសាវាយឯកត្តជន បុរស-នារី វាយគូរបុរស- នារី វាយយុវជនអាយុក្រោម១៨ឆ្នាំ វាយគូរបុរសក្របខ័ណ្ឌ ខ និងវិញ្ញាសា វាយគូរយុវជនអាយុក្រោម១៨ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង