ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាប់ថយក្រោយរយៈពេល១៤០ថ្ងៃ ត្រៀមការប្រកួតជើងឯក យុវជនអាស៊ី អាគ្នេយ៍លើកទី៤៣ឆ្នាំ

20

​ភ្នំពេញ៖ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ព្រឹត្តិការណ៍ ការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ឆ្នាំ ២០១៩ (43rd South East Asia Age Group Swimming Championship 2019) ពីថ្ងៃទី២៨ដល់៣០មិថុនានៅរាជធានីភ្នំពេញ ។
ពេលនេះសហព័ន្ធខ្មែរកីឡាហែលទឹកបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល១៤០ថ្ងៃហើយ ។ការប្រកួតនឹងធ្វើនៅពហុកីឡដ្ឋានមរតកតេជោ ។

លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថាមុននឹងព្រឹត្តិការណ៍ប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ មកដល់នោះសហព័ន្ធបានត្រៀមខ្លួនដោយរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិជាច្រើន ដូចជាការប្រកួត
ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុននាពាក់កណ្ដាលខែកុម្ភៈនេះ រៀបចំបើវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសហែលទឹកនាខែមេសា ។ការប្រកួតដណ្ដើមពានរង្វាន់SCG ដែលការប្រកួតនោះនឹងតម្រង់ទឹសចំពោះយុវជន ។

ខែសីហាក្នុងខណៈដែលអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកបញ្ចប់ការជួសជុលនោះនឹងរៀបចំការប្រកួតដណ្ដើមពានរង្វាន់ សម្ដេចក្រឡាហោមស ខេងលើកទី៦ដែលការប្រកួត នេះក៏ផ្ដោតសំខាន់លើយុវជន ដែរ ។ ដោយឡែកថ្ងៃទី៣ដល់ថ្ងៃទី៥តុលាគឺជាព្រឹត្តិការណ៍ ប្រកួតជើងឯកជាតិក្រោមគម្រោង ថវិកា របស់ក្រសួងអប់រំយុវជន និងកីឡា និងការប្រកួតនេះមានលក្ខណៈបើកទូលាយហើយកីឡាករកីឡាការិនីគ្រប់វ័យទាំងអស់អាចចូលរួមប្រកួតបាន ។

​ថ្ងៃទី១០ដល់១២តុលាគឺ ជាព្រឹត្តិការណ៍ ទិវាហែលទឹកពិភពលោក(FINA World Aquatic Day)ព្រឹត្តិការណ៍នេះធ្វើនៅ រាជធានីភ្នំពេញ និង មជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាម ។ ព្រឹត្តិការណ៍ទី៨ដែលធ្វើនៅថ្ងៃទី១ និង២ធ្នូនោះគឺជាព្រឹត្តិការណ៍ ប្រកួតដណ្ដើមពានរង្វាន់តេជោសែនលើកទី៥ ដែលធ្វើនៅមជ្ឈមណ្ឌលហែលទឹក តេជោសែន នាខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង