ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក វិនិយោគ និង ទេសចរ ចិន ជួយ ជំ រុ ញកំនើន សេដ្ឋកិច្ច យ៉ាង ឆាប់រហ័ស

15

អភិបាលខេត្ត ព្រះសីហនុ ឯកឧត្តម យន្ត មីន បាន អះអាង ថា អ្នក វិនិយោគ និង ទេសចរ ចិន ស្នាក់នៅ ខេត្ត ព្រះសីហនុ មាន ប្រមាណ៧ម៉ឺន នាក់ បាន និង កំពុង ជួយ ឱ្យ បង្កើន កំណើន សេដ្ឋកិច្ច យ៉ាង ឆាប់រហ័ស ។

យោង តាម របាយការណ៍ ស្តី ពី ស្ថិតិ ជនបរទេស ស្នាក់នៅ ធ្វើអាជីវកម្ម ក្នុង ខេត្ត ព្រះសីហនុ តាម គោលដៅ អាជីវកម្ម ២.០៥២ បាន រក ឃើញថា ខេត្ត ព្រះសីហនុ មាន ជនបរទេស ស្នាក់នៅ អចិន្ត្រៃយ៍ ចំនួន៤០.៧៧០នាក់ ស្រី៨.៣៨៧នាក់ និង មាន ៥៧សញ្ជាតិ ព្រម ទាំង មាន អាជីវកម្ម ធុន តូច១៦៧ប្រភេទ។

ឯកឧត្តមអភិបាលខេត្ត ព្រះសីហនុ មានប្រសាសន៍ នៅក្នុង កិច្ចប្រជុំ បូកសរុប ការ ស្រង់ ស្ថិតិ ជំហាន ដំបូង ជនបរទេស ស្នាក់នៅ និង ធ្វើអាជីវកម្ម ក្នុង ខេត្ត ព្រះសីហនុ កាលពី ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងមក នេះ ថា ការ វិនិយោគ របស់ ចិន នៅ ខេត្ត ព្រះសីហនុ ផ្តល់ ផល វិជ្ជមាន យ៉ាងច្រើន ជួយ ឱ្យ ខេត្ត បង្កើន កំណើន សេដ្ឋកិច្ច យ៉ាង ឆាប់រហ័ស ក៏ប៉ុន្តែ វា មានផល អវិជ្ជមាន តិចតួច ដែរ ។
ឯកឧត្តម បាន បន្ត ដោយ ប៉ាន់ប្រមាណ ថា នៅ ខេត្ត ព្រះសីហនុ ប្រជាពលរដ្ឋ ចន្លោះ ពី៩០ ទៅ៩៥ភាគរយ បាន អបអរសាទរ ចំពោះ ការ វិនិយោគ និង ទេសចរ ចិន មក ខេត្ត ព្រះសីហនុ ។ អា ជ្ញារ ធរ ខេត្ត បាន អនុវត្តន៍ គោលនយោបាយ គៀង គរ ចំពោះ អ្នក វិនិយោគ និង ទេសចរ ដើម្បី បង្កើន ចំណូល ថវិកាជាតិ បន្ត ជ ម្រុ ញ គ្រប់គ្រង ជនបរទេស ធានា ការពារ សន្តិសុខ សុវត្ថិភាព ដល់ វិនិយោគ និង ទេសចរ ធ្វើ ឱ្យ ខេត្ត មានការ អភិវឌ្ឍ លឿន ថ្វីត្បិត ការ វិនិយោគ វា មានផល ប៉ះពាល់ ដល់ ហេ ដ្ឋា រចនាសម័្ពន្ធ បរិស្ថាន ប្រព័ន្ធ លូ ។
បច្ចុប្បន្ន មាន សំណង់ អគារ ធំ ខ្ពស់ ៗ ប្រមាណ ជាង២០០អគារ កំពុងតែ កើតឡើង នៅ លើទឹក ដី ខេត្ត ព្រះសីហនុ ហើយ សង្ឃឹម ថា នៅ មាន សំណង់ ជាច្រើន ទៀត បន្ត កើតឡើង ជាបន្តបន្ទាប់ នា ពេល ខាងមុខ ។
នាយ ឧត្តមសេនីយ៍ គៀត ច័ន្ទ ថា រិទ្ធ អគ្គនាយក អន្តោប្រវេសន៍ ឲ្យដឹង ថា ការ ហូរ ចូល យ៉ាង លឿន ពី ជនបរទេស រាប់ ម៉ឺន នាក់ និង ការ អភិវឌ្ឍ រីកចម្រើន យ៉ាង ឆាប់រហ័ស នូវ សណ្ឋាគារ កាស៊ីណូ រី សត ខុន ដូ រោងចក្រ សហគ្រាស ផ្ទះសំណាក់ និង អាជីវ កម្ម ផ្សេង ៗ ទៀត ភាគច្រើន ការ វិនិយោគ និង អាជីវកម្ម ជា ជនជាតិ ចិន ។ ដូច្នេះ សមត្ថកិច្ច នគរបាល មូលដ្ឋាន ក្រុង ស្រុក ខេត្ត បន្ត អនុវត្ត នូវ យន្តការ ទទួលខុសត្រូវ ក្នុង ភូមិសាស្ត្រ តាមច្បាប់ អន្តោប្រវេសន៍ ច្បាប់ ការងារ ច្បាប់ ពាណិជ្ជកម្ម ផ្តល់ ព័ត៌ មាន ទិន្នន័យ ជនបរទេស ស្នាក់នៅ ដើម្បី ជ ម្រុ ញ ឱ្យ ជន បរទេស ទៅ ឱ្យ សុំ ប័ណ្ណ ការងារ សៀវភៅ ការងារ បង្កើន វិធានការ ត្រួត ពិនិត្យ ផ្លូវច្បាប់ ចំពោះ ជនបរទេស ដែល ស្នាក់នៅ ក្នុង ភូមិសាស្ត្រ របស់ ខ្លួន គ្រប់គ្រង អោយ បាន ត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង