ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដ៏មានឥទ្ធិពលបំផុត នៅកម្ពុជា

63

ភ្នំពេញ​៖​ កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា​ របស់ប្រទេសកម្ពុជា បានរួមចំណែក ដល់ការអភិវឌ្ឍន៍ នៃវិស័យអចលនទ្រព្យ និងទាក់ទាញ វិនិយោគទុនជាច្រើន​ មកពីជុំវិញពិភពលោក ។

ប្រសិនបើយើងនិយាយពីទំហំ​ នៃការវិនិយោគនេះ ច្បាស់ណាស់ថា​ ប្រទេសចិន បានក្លាយជាប្រភព វិនិយោគធំជាងគេនៅកម្ពុជា ហើយមានក្រុមហ៊ុនអចលនទ្រព្យចិន ជាច្រើនបានចូលមកដល់ ប្រទេសកម្ពុជា។ 

គម្រោងជាច្រើនបានចាប់ផ្ដើម បើកការដ្ឋានជាបន្តបន្ទាប់​ នៅក្នុងឆ្នាំ​ ២០១៨ ក្នុងនាមជាក្រុមហ៊ុន​នាំមុខគេ ក្នុងការអភិវឌ្ឍន៍អចលនទ្រព្យប្រណិត និងជាអ្នកអភិវឌ្ឍ នៃតំបន់មជ្ឈមណ្ឌលនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសម្រេច នូវសមិទ្ធិផល គួរឲ្យកត់សំគាល់ នៅក្នុងវិស័យអចលនទ្រព្យ។ គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ព្រីនស៍ ធាន ស៊ី វ៉ាន អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង  គម្រោង ព្រីនស៍ ស្មាត ហ្គាឌិន ដែលជាគម្រោង ដំណាក់​កាលទី ១ នៃព្រីនស៍ ស៊ីធី សេនធើ និងសួនឧស្សាហកម្មខេម អិម ជេ ផាកបានបើកការដ្ឋាន សាងសង់ជាបន្តបន្ទាប់។  

គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា  អគារទីស្នាក់ការកណ្តាល នៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង និងសណ្ឋាគារព្រីនស៍ ថាម ហូថេល បាន​សម្រេចការសាងសង់ គ្រោងអគារជាស្ថាពរ។ ចំណែកមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក៏បានប្រគល់ផ្ទះ ជូនអតិថិជនរួចរាល់ហើយដែរ។

តាមការរាយការណ៍ បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០១៨ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានវិនិយោគទុនសរុបចំនួន ២ពាន់លានដុល្លារអាមេរិក ហើយបានប្រមូលទិញដីជាច្រើន នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ផ្សេងទៀត ដែលដីបម្រុងទុកនោះមានចំនួនលើសពី ១០លានម៉ែត្រការ៉េ ដែលអាចអភិវឌ្ឍបានជាអគារដែលមានផ្ទៃក្រឡាប្រមាណ ១៥ លានម៉ែត្រការ៉េ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអភិវឌ្ឍយ៉ាងឆាប់រហ័ស គុណភាពនៃផលិតផល និងសេវាកម្មមានភាពប្រសើរឡើងទ្វេដង​ ក្នុងនាមជា​ ក្រុមហ៊ុនវិនិយោគលក្ខណៈចម្រុះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានពង្រាយយុទ្ធសាស្រ្ដគ្របដណ្ដប់លើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន ទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ដ សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ ការអភិវឌ្ឍន៍សួនឧស្សាហកម្ម ការគ្រប់គ្រងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើន។ 

ជាក់ស្តែង សណ្ឋាគារព្រីនស៍ ថាម ហូថេល បានក្លាយខ្លួនជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំដំបូងគេនៅក្រុងព្រះសីហនុ។ ផ្សារទំនើប ព្រីនស៍ ស៊ូភើ ម៉ាឃីត និង ព្រីនស៍ ស៊ុបបានបើកសាខាចំនួន ៣ កន្លែងរៀងៗខ្លួន ហើយបានក្លាយជាម៉ាកសញ្ញាផ្សារទំនើប និងភោជនីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា។ ខេម អិម ជេ ឡូជីស្ទីក ឯ.ក បានចាប់ផ្តើមដំណើរការអាជីវកម្មហើយ។ ផ្ទៃក្រឡាសរុបដែលក្រុមហ៊ុន ព្រីនស៍ ប្រផឹធី មេនេចម៉ិន ធ្វើការគ្រប់គ្រងមានចំនួនជាង ៣០ម៉ឺនម៉ែត្រការ៉េ ហើយរំពឹងថានឹងកើនឡើងដល់ ១២០ ម៉ឺនម៉ែត្រការ៉េនៅឆ្នាំ ២០១៩ ។

ការអភិវឌ្ឍដ៏សម្បូរបែបរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ​មិនត្រឹមតែបានពង្រីកនូវ ទ្រង់ទ្រាយរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្លាតក្នុងការនាំមុខក្រុមហ៊ុនអចលនទ្រព្យដទៃទៀតយ៉ាងឆាប់រហ័សផងដែរ។ ផ្សារទំនើប សណ្ឋាគារ ក្លឹបកម្សាន្ដ និងឧស្សាហកម្មដទៃទៀតក៏បំពេញបន្ថែមលើគម្រោងអចលនទ្រព្យ ហើយក៏បានបម្រើឲ្យកាន់តែប្រសើរឡើងដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យផងដែរ។

មូលនិធីសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភជាថវិកាចំនួន ៥០ម៉ឺនដុល្លាអាមេរិកគាំទ្រកិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង