ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ចំការចេកពងមាន់សប្បាយកើបលុយ ពេលបុណ្យចូលឆ្នាំចិន…តែក្រុមឈ្មួញកណ្ដាលថ្ងូរថា ចេកថ្លៃជាងរាល់ឆ្នាំពិបាករកទិញ

97


កណ្ដាល៖ខណៈពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន គេសង្កេតឃើញក្រុមឈ្មួញកណ្ដាលជាច្រើននាក់បាននាំគ្នា សម្រុកចុះប្រម៉ែប្រមូលទិញផ្លែចេកពងមាន់នៅតាមចំការនានា ក្នុងស្រុកស្អាង និង ស្រុកកៀនស្វាយខេត្តកណ្ដាលព្រមទាំងនៅតាមបណ្ដាស្រុកនានា ឯទៀតនៅក្នុងខេត្តកណ្ដាលដោយដឹកតាមម៉ូតូចេញពីចំការចេកពងមាន់ យកមកស្តុកទុកនៅតាមផ្ទះពួកគាត់និមួយៗដើម្បីទុកយកទៅលក់ដូរនៅថ្ងៃបុណ្យចូលឆ្នាំចិននា ពេលខាងមុខនេះពោលគឺនៅដើមខែកុម្ភះឆ្នាំ២០១៩នេះ នៅតាមទីផ្សារនានានៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកពូញឹប សូនី និង អ្នកស្រីហង្ស ស្រីម៉ៅដែលជាក្រុមឈ្មួញកណ្ដាលដើររកទិញផ្លែចេកពងមាន់ តាមចំការនានាក្នុងស្រុកស្អាងកោះអន្លង់ចិននិងស្រុកកៀនស្វាយ គាត់បានអោយដឹងនៅថ្ងៃទី៣០ខែមករាឆ្នាំ២០១៩នេះថាឆ្នាំនេះចេកពងមាន់ នៅតាមចំការមិនសូវសម្បូរដូចបណ្ដាឆ្នាំមុនៗនោះទេហើយមានតំលៃខ្ពស់ថែមទៀត ពិបាកចំណេញណាស់មើលទៅនាឆ្នាំនេះ។
លោកពូញឹប សូនី និង មីងហង្ស ស្រីម៉ៅដែលជាឈ្មួញកណ្ដាលដើរប្រម៉ែប្រមូលទិញផ្លែចេកពងមាន់នៅ តាមបណ្ដាចំការនានាយកមកស្តុបទុកលក់នៅថ្ងៃបុណ្យចូលឆ្នាំចិននោះគាត់និយាយ អោយដឹងទៀតថាចេកពងមាន់ឆ្នាំនេះទិញពីម្ចាស់ចំការថ្លៃខ្ពស់ណាស់ តែនៅពេលយើងយកទៅលក់បោះអោយម៉ូយនៅតាមផ្ទះឬតាមទីផ្សារនានា នៅរាជធានីពេញក៏លក់បានថ្លៃខ្ពស់ដែរបើធៀបទៅនិងការលក់ចេក រៀងរាល់ថ្ងៃសិល្ប៍ក្នុងខែនិមួយៗនោះហើយនៅឆ្នាំនេះមានឈ្មួញគាត់ចុះទិញចេកពងមាន់ដល់ៗ ចំការច្រើនគ្នាណាស់ទើបម្ចាស់គាត់បានចិត្តដំឡើងថ្លៃចេកពងមាន់ លក់ថ្លៃខ្ពស់កប់ពពកហើយម៉្យាងទៀតបើយើងមិនទិញគឺគេទិញ។ ចំណែកលោកពូធឿនដែលជាឈ្មួញកណ្ដាលដើរទិញចេកពងមាន់ ទុកលក់នៅថ្ងៃបុណ្យចូលឆ្នាំចិនដែរនោះគាត់និយាយស្រដៀងៗគ្នានិងលោកពូញឹប សូនីដែរថាចេកពងមាន់នាឆ្នាំនេះថ្ងៃហើយពិបាករកទិញណាស់ដូចនេះ ទិញពីចំការថ្ងៃពេកចឹងដល់យកលក់នៅទីផ្សារពិបាកចំណេញណាស់។
មីងស្រីម៉ៅបានអោយដឹងទៀតថា ជារៀងរាល់ឆ្នាំនៅពេលបុណ្យចូលឆ្នាំចិនម្ដងៗនោះនគឺគាត់និងប្ដីគាត់ជិះម៉ូតូដើរប្រម៉ែប្រមូលទិញតាមចំការចេកពងមាន់ទុកលក់ដូរ នៅថ្ងៃបុណ្យចូលឆ្នាំចិនដោយទិញចាប់ពី២០០ស្ទងទៅជិត៣០០ស្ទងឯណោះ តែសម្រាប់ឆ្នាំនេះវិញគឺទិញមិនបានច្រើនដូចបណ្ដាឆ្នាំមុនៗនោះទេ ដោយអត់សូវមានចេកហើយអ្នកដើរទិញមានគ្នីគ្នាច្រើនគួបផ្សំមានតំលៃខ្ពស់ទៀត ដោយចេកពងមាន់មួយស្ទងម្ចាស់ចំការគាត់អោយចាប់ពីជាង៥ម៊ឺនរៀលទៅ៦ម៊ឺន តាមស្ទងតូចឬស្ទងធំចាប់ពី៧ទៅ៨ស្និតចេកពងមានហើយនៅឆ្នាំនេះ គាត់ទិញចេកពងមាន់បានប្រមាណជា៧០ស្ទងតែប៉ុណ្ណោះទុកលក់ នៅថ្ងៃបុណ្យចូលឆ្នាំចិននៅឆ្នាំនេះគឺឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង