ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំការជំរុញកម្មវិធី នយោបាយវិស័យពាណិជ្ជកម្ម

81


(ភ្នំពេញ)៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពី «ការជំរុញកម្មវិធីនយោបាយវិស័យពាណិជ្ជកម្ម» ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ប្រមាណជាង ៦០រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារនៅតាមអគ្គនាយកដ្ឋាននីមួយៗ និងដាក់ចេញនូវទិសដៅសកម្មភាពថ្មីៗ សំដៅពង្រឹងប្រសិទ្ធភាពការអនុវត្តគោលនយោបាយវិស័យពាណិជ្ជកម្ម ស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

អត្ថបទដែលជាប់ទាក់ទង