ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើឲ្យ អនុប្រធានសភាម៉ាឡេស៊ី បន្ដជួយដល់សហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្ម មនុស្សធម៌ លើគ្រប់វិស័យ

54

សៀមរាប៖ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើឲ្យ អនុប្រធានសភាម៉ាឡេស៊ី បន្ដជួយដល់សហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្ម មនុស្សធម៌ លើគ្រប់វិស័យ ឯកឧត្ដមបានស្នើសុំបែបនេះ ខណៈលោក ទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយ លោក Dato’ Haji Mohd.Rashid Bin Hasnon អនុប្រធានរដ្ឋសភាម៉ាឡេស៊ី នៅឯសណ្ឋាគារសុខាអង្គរ សៀមរាប កាលពីថ្ងៃចន្ទ៩កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៤ មករា ឆ្នាំ២០១៩ ក្នុងឱកាស នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ី ហ្វិក (APPF) និង កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ថ្លែងទៅកាន់អនុប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលជាមិត្តភក្តិជាង១០ឆ្នាំ មកហើយ លោក
បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរដល់ភាគីម៉ាឡេស៊ី ដែលជាភាគីដៃគូជាមិត្តជិតស្និទ្ធរបស់កម្ពុជា តែងតែដើរនាំមុខគេ ក្នុងការជួយជ្រោមជ្រែង ដល់សហគមន៍ខ្មែរឥស្លាម ក្នុងបេសកកម្ម មនុស្សធម៌លើគ្រប់វិស័យ ដែលសកម្មភាពនេះ លោក បានចាត់ទុកថា៖ ម៉ាឡេស៊ីគឺជាដៃគូដើរលំដាប់លេខមួយ បើប្រៀបធៀបនឹង បណ្តាប្រទេសផ្សេងៗ ដែលកំពុង ចូលរួមអភិវឌ្ឍន៍ លើកកំពស់លើគ្រប់វិស័យ ជូនដល់សហគមន៍ខ្មែរឥស្លាម។
លោក Dato’ Haji Mohd.Rashid Bin Hasnon អនុប្រធានសភាម៉ាឡេស៊ី ក៏បានថ្លែងការ ទទួលសំណើរាល់សំណូមពរនិងបានកោត សរសើរ ដល់ការដឹកនាំ ដ៏ល្អរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការ ប្រែក្លាយកម្ពុជាទៅជាប្រទេសដែល មានការរីកចម្រើន លើគ្រប់វិស័យ ស្ទើរតែមិនអាចជឿពីភាពជឿនលឿនគ្រប់បែបយ៉ាងមកដល់បច្ចុប្បន្ន នេះជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ក្នុងតំបន់ និងអន្តរជាតិជាប្រទេសគំរូ ដែលរក្សាបាននូវ សុខសន្តិភាព និងសុខដុមបនីយកម្ម ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង