ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅតុលាការ

70

បន្ទាយមានជ័យ៖ បើតាមផេកហ្វេសប៊ុករបស់សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃពុធ​​ ទី៩ និងថ្ងៃព្រហស្បតិ៍ ទី១០​ ខែមករា​ ឆ្នាំ២០១៩​ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ​ បានសហការជាមួយរថយន្តពិសោធន៍ ផ្នែកប្រេងឥន្ធនៈ​ និងមន្ទីរពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យធ្វើការត្រួតពិនិត្យ​លើកទី២ នូវស្ថានីយ​ចំនួន ១​ ស្ថានីយ និងដេប៉ូចំនួន ៤ ដេប៉ូ ហើយការត្រួតពិនិត្យលើកទី១ នូវស្ថានីយចំនួន ២ ស្ថានីយ និងដេប៉ូ ចំនួន ១០ ដេប៉ូ ជាសរុបបានចំនួន ១៧ ស្ថានីយ/ដេប៉ូ ហើយលទ្ធផលត្រូវបានបង្ហាញ ក្នុងឯកសារភ្ជាប់ជារូបភាពខាងក្រោម។ ក្រុមការងារក៏បានធ្វើការ ដកហូតភេសជ្ជៈ ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលបានដាក់តាំងលក់ក្នុងស្ថានីយ/ដេប៉ូ បានចំនួន ៣១៩ដប ស្មើនឹង ១៤២,៦៥ គីឡូក្រាម។

សាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់៖ ស្ថានីយ/ដេប៉ូចំនួន ៤ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយស្ថានីយ/ដេប៉ូដែលមានកំហុសបន្តិចបន្តួច ត្រូវបានធ្វើការណែនាំ ឲ្យគោរពតាមភាពអនុលោមនៃច្បាប់៕

អត្ថបទដែលជាប់ទាក់ទង