ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ៧មករា ឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជា កាន់អំណាច ៤០ឆ្នាំ សមិទ្ធផលរាប់មិនអស់!

178


ភ្នំពេញ៖ថ្ងៃ៧មករា ឆ្នាំ១៩៧៩-ថ្ងៃ៧មករា ឆ្នាំ២០១៩ គឺគម្រប់ ៤០ឆ្នាំគត់ ដែលរបបខ្មែរក្រហម ត្រូវបានវាយផ្តួលរំលំ ហើយប្រជាជនកម្ពុជា ត្រូវបានសង្គ្រោះ និងរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្នុងរយៈពេល ៤០ឆ្នាំមកនេះ កម្ពុជាបានរីកចម្រើនអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
ក្នុងរយៈពេល ៤០ឆ្នាំនេះ អ្នកចូលរួមរំដោះប្រជាជន និងប្រទេសកម្ពុជា ពីរបបអាវខ្មៅ វាលពិឃាត ប៉ុលពត មានប្រារព្ធខួបលើកទី៤០ នាថ្ងៃ៧មករា ឆ្នាំ២០១៩។ អ្នកចូលរួមរំដោះប្រជាជន និងប្រទេសកម្ពុជា ពីរបបខ្មែរក្រហម ប៉ុលពត គឺដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេងសំរិន ជាដើម។ ដោយឡែក អ្នកតស៊ូខ្លះទៀត បានបាត់បង់ជីវិតទៅហើយ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤០ឆ្នាំ គឺចាប់ពីថ្ងៃទី០៧មករា ឆ្នាំ១៩៧៩ មកដល់ថ្ងៃទី០៧ មករា ឆ្នាំ២០១៩ គឺកម្ពុជាបានបន្តរីកចម្រើន និងអភិវឌ្ឍជាលំដាប់។ កម្ពុជាអភិវឌ្ឍ និងបន្តមានស្ថិរភាព សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដោយសារតែប្រជាជនកម្ពុជាច្រើនលើសលប់ បានគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេស តាមរយៈការបោះឆ្នោត។
កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាដែលពីមុន មិនមានអគារខ្ពស់ៗ កម្ពុជាពីមុន មិនដែលស្គាល់ស្ពានអាកាស ផ្លូវកៅស៊ូខ្វាត់ខ្វែង ប៉ុន្តែក្នុងរយៈកាល ៤០ឆ្នាំ ពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា ពិសេសនៅភ្នំពេញ មានអគារខ្ពស់ៗរាប់ភ្លេច ស្ពានអាកាស ស្ពានឆ្លងទន្លេមេគង្គនិងរោងចក្រសហគ្រាស រាប់ក៏មិនអស់ដែរ។

ក្នុងរយៈកាល ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែរំដោះប្រជាជនកម្ពុជា ចេញពីរណ្តៅមរណៈនោះទេ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថែមទាំងអភិវឌ្ឍន៍ប្រទេស ស្គាល់ការរីកចម្រើន និងអភិវឌ្ឍន៍ មិនចាញ់ប្រទេសជិតខាងប៉ុន្មានឡើយ។
ដូច្នេះខ្មែរទាំងអស់ ពិសេសយុវជនជំនាន់ក្រោយ ត្រូវបន្តថែរក្សាសុខសន្តិភាព កុំឲ្យមានសង្គ្រាម នៅកម្ពុជា ដើម្បីបន្តបេសកកម្មដឹកនាំ និងអភិវឌ្ឍន៍ប្រទេស បន្តពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាបុរសខ្លាំងរបស់កម្ពុជាយើង។
ចូរចងចាំថា បើគ្មាន ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ទេ នោះប្រជាជនកម្ពុជាគ្រប់រូប មិនមានឱកាសដូចសព្វថ្ងៃទេ ហើយប្រទេសកម្ពុជាយើង ក៏មិនស្គាល់ការអភិវឌ្ឍន៍ ពិសេសអគារខ្ពស់ៗ ស្ពានឆ្លងទន្លេ ស្ពានអាកាស និងផ្លូវកៅស៊ូខ្វែងខ្វាត់ ដូចសព្វថ្ងៃឡើយ។ ដូច្នេះ មានតែការរួមគ្នាការពារសន្តិភាពដែលថ្នាក់ដឹកនាំ ពិសេសសម្តេចតេជោ ហ៊ុនសែន បានយកជីវិតទៅប្តូរនេះឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ ទើបប្រជាជនកម្ពុជា និងប្រទេសជាតិ បន្តការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

អត្ថបទដែលជាប់ទាក់ទង