ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់ខ្លួនកូនចៅ នាង ធី សុវណ្ណថា បន្ទាប់ពីប្រើហឹង្សាដោយចេតនា យកដុំថ្ម គប់អ្នកនេសាទត្រីបែកមាត់

145


កណ្ដាល​ ៖ ប៉ូលិសបានឃាត់ខ្លួនក្រុមការងារបស់កញ្ញាធី សុវណ្ណថា និងបក្ខពួកម្នាក់ទៀត បន្ទាប់ពីបទប្រើហិង្សាដោយ​ចេតនា​ យកដុំថ្មគប់ទៅលើស្រ្តីម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ ដោយបែកមុខមាត់ហូរឈាមជោកខ្លួន​ ។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ករណីហិង្សាដោយចេតនានេះ កើតហេតុនៅថ្ងៃទី២៨ខែ តុលា ឆ្នាំ២០១៨ វេលាម៉ោង២១.៣០នាទី នៅចំណុច ចុងព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ២នាក់ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាក្រុមការងារគណៈពង្រឹង ឃុំត្រើយស្លារបស់កញ្ញាធីសុវណ្ណថា) ។ ២-ឈ្មោះ លី ម៉ាត់សារី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សន្តិសុខសណ្តាប់ធ្នាប់ផ្សារព្រែកឃ្លោក មានទីលំនៅ ភូមិលេខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នអ្នកទាំង២ ស្នាក់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។ វត្ថុតាងចាប់យក៖ដុំថ្ម ១ដុំ ម៉ូតូ២គ្រឿង (ម៉ាកវេវអាល់ហ្វាពណ៌ក្រហម គ្មានស្លាកលេខ ១គ្រឿងនិងម៉ូតូម៉ាកស៊ុយស៊ីគីស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-5250 ចំនួន១គ្រឿង)។

ស្នងការនគរបាលខេត្តកណ្តាលបានបញ្ជាក់រឿងហេតុនេះថា នៅថ្ងៃទី២៨ខែតុលាឆ្នាំ ២០១៨វេលាម៉ោង២១.៣០នាទី ឈ្មោះ ហុក ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ កំពុងជិះទូកជាមួយប្រពន្ធឈ្មោះ ឆេង មុំ ដើម្បីបង្កៃសន្ទូច នៅចុងព្រែកឃ្លោក ពេលនោះមានឈ្មោះ ហ្វីសើគីនីន និងឈ្មោះលីម ម៉ាត់សារី ជិះម៉ូតូម្នាក់១គ្រឿង ត្រឡប់ពីចំណុច ពាមសូរ តាមផ្លូវខាងត្បូងព្រែកឃ្លោក ក៏បានជួបឈ្មោះហុក ប៊ី និងឈ្មោះឆេង មុំ កំពុងនេសាទត្រី ជនសង្ស័យខាងលើ មានការសង្ស័យអ្នកទាំងពីរនេសាទត្រីខុសច្បាប់ (ឆក់) ក៏បានសួរនាំថា ៖ ពួកបងមានឃើញអ្នកឆក់ត្រីឬទេ? អ្នកទាំងពីរឆ្លើយថា ខ្ញុំរាយសន្ទូចទេ ពេលនោះ ជនសង្ស័យ បានឃើញអាគុយចំនួន១ នៅក្នុងទូក ក៏បានសុំត្រួតពិនិត្យទូក ភ្លាមនោះ ឈ្មោះហុក ប៊ី មិនឲ្យត្រួតពិនិត្យ ក៏បញ្ឆេះម៉ាស៊ីនទូកចេញសំដៅទៅទិសខាងកើត (ពាមសូរ) បានចម្ងាយប្រហែល៥០០ម៉ែត្រ ទើប ឈ្មោះលីម ម៉ាត់
សារី និងឈ្មោះហ្វី សើគីនីន ជិះម៉ូតូដេញតាមរួចឈប់ កាត់មុខទូក ក៏ឈ្មោះលី ម៉ាត់សារី បានរើសដុំថ្មក្បែរផ្លូវ គប់សំដៅទូកជនរងគ្រោះ
១ដុំថ្ម ចំណែកឈ្មោះហ្វីសើគីនីន បានរើសដុំដី គប់សំដៅទូកជនរងគ្រោះ២ដុំ បណ្តាលឲ្យត្រូវចំមុខខាងស្ដាំ ឈ្មោះឆេង មុំ ដែលអង្គុយខាងក្បាលទូក របួសហូរឈាម ។
ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លាបាន ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ នាំជនរងគ្រោះមកព្យាបាល
នៅមណ្ឌលសុខភាពតាលន់ ចំណែកជនសង្ស័យ បានឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង