ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ៖ក្រុមមន្ត្រីគណបក្សប្រជាជនមួយចំនួនក៏ចេះ សន្យាខ្យល់ធ្វើឱ្យពលរដ្ឋម្ចាស់ឆ្នោតគាត់មិនសប្បាយចិត្ត

125


ភ្នំពេញ៖សន្យាឬសំពះសុំវាជាវាក្យស័ព្ទចាស់តែមានន័យ ថ្មីដោយសារតែអស់លោកជាម្ចាស់ឆ្នោតគាត់ មិនសូវសប្បាយចិត្តជាមួយអ្នកដែលគាត់ខំ បោះឆ្នោតឲ្យចិត្តខុសពីកាលពីមុនឈ្នះឆ្នោត ១៨០អង្សា។
វាជាពាក្យលេង-សើចមែនតែ មានន័យគួរឲ្យឈឺក្បាលខ្លាំងណាស់ ។ ពាក្យនេះមិនមែនកើតមាននៅគ្រប់ តំបន់នោះទេវាកើតមាននៅកន្លែងខ្លះនិងលើពេលវេលាខ្លះប៉ុណ្ណោះ ។តាមពិតរាជរដ្ឋាភិបានដឹកនាំល្អមានភាពឈ្លាសវៃខ្លាច ប្រទេសជាតិលង់ក្នុងសង្គ្រាមដែលបង្កើតឡើង ដោយជនអគតិមួយចំនួនតូច ។
ពេលនេះនៅកន្លែងខ្លះគេនិយាយចំអកថា កាលពីមុនពេលបោះឆ្នោតអ្នកចង់បាន សម្លេងឆ្នោតទាំងឡាយមកសំពះប្រជាជន ឲ្យបោះឆ្នោតឲ្យដោយសន្យា តែដល់ពេលឈ្នះឆ្នោតហាក់ដូចជាសន្យា ខ្យល់ទៅវិញពួកគាត់មួយចំនួនដូចជាខ្ពើម ដីយ៉ាងម៉េចទេឃើញដើរសម្លឹងតែមេឃ។ដំបូងនឹកស្មានតែជាអ្នកលេងទឹកភ្លៀងតែចុងក្រោយ ទើបដឹងថាពួកគាត់ជាមន្ត្រីគ្រាន់តែគាត់ចេះ ធ្វើចរឹកដូចអ្នកភ្នាល់ទឹកភ្លៀងប៉ុណ្ណោះ ។
ប្រជាពលរដ្ឋទៅសួរនាំសុំការបញ្ជាក់អ្វីៗនោះ គាត់ធ្វើជាមិនដឹងភ្លេចតួនាទីខ្លួនឯង ដែលជាអ្នកបម្រើប្រជាពលរដ្ឋយ៉ាងម៉េចទេ មិនតែពេលខ្លះប្រើសំបីសំពងមកប្រជាពលរដ្ឋថា មករំខានការងារខ្លួនទៀតផង ។ទំនងជាដោយសារតែទង្វើបែបនេះហើយមើល ទៅបានជាប្រជាពលរដ្ឋនៅកន្លែងខ្លះប្រើសំដីចំអកតបទៅវិញថា ពេលសុំសន្លឹកឆ្នាំតលើកដៃសំពះលុះពេលឈ្នះលើកដៃសំពងវិញ ។ទំនងជាមានករណីបែបនេះហើយមើលទៅ បានជាចេះតែលេចឮសំដីបែបនេះលេចឮឡើងនោះ ។ ហេស ហេបើមានមន្ត្រីបែបៗនេះមែនគួរតែខាងលើៗ សារ៉េគាត់ចេញទៅកុំឲ្យប្រជាពលរដ្ឋអាក់អន់ស្រពន់ចិត្ត ។
ដោយសារតែចូលចិត្តចំអកឲ្យគេបែបនេះហើយ ទើបកន្លងមកមានអ្នកខ្លះចំអកឲ្យនាយខ្ញុំថាអាមួយ ហ្នឹងទាល់តែស្រវិងទើបសរសេរជេរគេជេរឯង ។ សូមទោសភាសាកាសែតគ្មានពាក្យថាជេរនោះទេ បាក្យនេះក៏មិនទាន់មាននៅក្នុងវចនានុក្រមសារពត៌មាន ដែរតែរិះគន់ស្ថាបនាទើបមាន ។ម្យ៉ាងទៀតទោះបីអ្នករិះគន់ម្នាក់នេះផឹកស្រាក៏វាដឹងខុសត្រូវដែរ ។ វាកាន់សាសនាព្រះពុទ្ធ ស្រាវាទុកនៅក្នុងក្រពះឯព្រះវាទុកនៅ ក្នុងបេះដូងហ្នាកុំចេះតែហ៊ាន ៕

អត្ថបទដែលជាប់ទាក់ទង