ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខឹង​សង្សារបែកចិត្តទស្រឡាញ់​ភេទ​ដូច​គ្នា​ទ្រាំទ្រ​លែងបាន លួចដុតផ្ទះ

1,349

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ បានខឹង​សង្សារ​របស់​ខ្លួន​ បែកចិត្តទៅ​ស្រឡាញ់​ស្រី​ដូច​គ្នា​ នាំ​គ្នា​ដើរ​លេង​រាល់​យប់ ក៏​យក​ដប​សាំង​ទៅ​ដុត​ផ្ទះ​សង្សារ​របស់​ខ្លួន​។ ហើយត្រូវឃាត់ខ្លួន កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវលំ ក្រុម​១០​ស្ថិត​ក្នុងភូមិ​សាមគ្គី​សង្កាត់ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យ​ឈ្មោះ នឿ​ន គង្គា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុ​ន គ្រួ​ច ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ខណ្ឌឫស្សីកែវ ។ នៅ​ម៉ោង​១០​និង​៤០​យប់​ថ្ងៃ​ទី​៩ កញ្ញា នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​មាន​អគ្គី​មួយ​កើតឡើង​ នៅ​ចំ​មាត់ទ្វារ​ផ្ទះ បន្ទាប់​មក​ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​ជិតខាង​ មានការ​ភ្ញាក់ផ្អើល​ក៏​នាំ​គ្នា​ជួយ​ពន្លត់ភ្លើង​ទាន់​ពេល។ ក្រោយមក​ជន​រង​គ្រោះ​ មានការ​សង្ស័យ​ថា មាន​គេ​លួច​ដុត ព្រោះ​ឃើញ​កម្ទេច​ដប​ទឹក​សុទ្ធ​ដែល​គេ​ច្រក​សាំង​នៅ​កន្លែង​កើតហេតុ ក៏​ឆែក​កាមេរ៉ា​សុវត្ថិភាព ស្រាប់តែ​ស្គាល់​មុខ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​នោះ​តែ​ម្តង​។ លុះដល់​ថ្ងៃ​ទី​២៩ កញ្ញា ជន​រង​គ្រោះ​ឃើញ​ជនសង្ស័យ​ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ផ្លូវលំ ក្រុម​១០ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ក៏​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សារភាព​ថា ពិតជា​បាន​យក​ដប​សាំង​ទៅ​ដុត​ផ្ទះ​ជន​រង​គ្រោះ​មែន ដោយសារ​ខឹង​នឹង​កូន​ម្ចាស់ផ្ទះ​ឈ្មោះ​ស្រី​អូន ដែល​ជា​សង្សារ​របស់​ខ្លួន​ បាន​ប្រែចិត្ត​ទៅ​ស្រឡាញ់​ស្រី​ដូច​គ្នា និង​នាំ​គ្នា​ដើរ​លេង​រាល់​យប់​។ ដោយសារ​តែ​ភ្លើង​ប្រច័ណ្ឌ​ក៏​ទៅ​ចាក់​សាំង​ដុត​ផ្ទះ​នោះចោល៕

អត្ថបទដែលជាប់ទាក់ទង